កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ បេីកប្រតិបត្តិការឡោមព័ទ្ធបង្ក្រាបជនជាតិចិនជាច្រើននាក់​ ពាក់ព័ន្ធករណីចាប់ជម្រិតជនជាតិចិនដូចគ្នា​

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ បេីក​ប្រតិបត្តិការ​ប្រតិបត្តិការឡោមព័ទ្ធបង្ក្រាបជនជាតិចិនជាច្រើននាក់​ ពាក់ព័ន្ធករណីចាប់ជម្រិតជនជាតិចិនដូចគ្នា​ នៅចំណុចសណ្ឋាគារមួយកន្លែង​មានឈ្មោះ​ថា​ កណ្ដាលសួនច្បារ​ សង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ នាវេលាម៉ោង១២និង ៣០នាទីថ្ងៃត្រង់​ ថ្ងៃទី១២​ ខែសីហា ឆ្នាំ២០២០ ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដោយមានការណែនាំចង្អុលបង្ហាញ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយមេបញ្ជាការរង០២រូប គឺលោកឧត្តមសេនីយ៍ត្រី ពូ ដាវី និងលោកឧត្តមសេនីយ៍ត្រី ផាន់ តារាវុធ សហការណ៍ជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញដឹកនាំដោយលោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ ព្រមទាំងមានការចូលរួមពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង ឆាយ ហុង បានចុះបង្ក្រាប ជនជាតិចិនមួយក្រុម ដោយឃាត់ខ្លួនជនជាតិចិនចំនួន29នាក់ (ស្រី០៣នាក់)។

ប្រតិបត្តិការមួយនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មាន ថាក្រុមជនសង្ស័យទាំងនេះ ជាប់ពាក់ព័ន្ធករណី ចាប់ជម្រិតយកប្រាក់លើជនជាតិចិនដូចគ្នា ដោយក្នុងនោះសមត្ថកិច្ចរំដោះបានជនរងគ្រោះចំនួន០៣នាក់ផងដែរ ។

បច្ចុប្បន្ន សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងសួរនាំជនសង្ស័យកសាងសំណុំរឿងតាមនិតិវិធី។