ពិតជាខ្លាំងមែន យុវជន៤នាក់ជិះម៉ូតូពីរគ្រឿង ដេញយុវជន២នាក់ ផ្អើលខណ្ឌចំការមនទាំងយប់

យុវជន​៤នាក់​ ជា​កូន​ខ្លា​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​ ជិះ​ម៉ូតូ​​ឌ្រីម​សង់​​ ​២គ្រឿង​ មួយគ្មាន​ស្លាក​លេខ​ និង​ពាក់ស្លាក​លេខ​ក្លែងក្លាយគ្មាន​កញ្ចក់​​ គ្មាន​ឯក​សណ្ឋាន​ និង​កាត​សម្គាល់​ខ្លួន​ ប្រដាប់​ដោយ​វិទ្យុ​ទាក់ទងID ​ជាប់​និង​ចង្កេះ​ បាន​ឌុបគ្នាប្រដេញ​តាមបុរស២នាក់​ ពី​ក្នុង​ទឹកដីកោះ​ពេជ្រ​ រហូតដល់មុខ​ភោជនីយដ្ឋាន​ D​O​S ចោទថាជាជនសង្ស័យ (​មិនមាន​បទ​ល្មេីសអ្វីចោទប្រកាន់​ច្បាស់​លាស់​) ផ្អើល​ពេញក្នុង​សង្កាត់​ទន្លេ​បាសាក់​ ទេីបត្រូវបាន​កម្លាំង​ចម្រុះខណ្ឌចំការមន​ មានទាំងអាវុធហត្ថ​ និងនគរបាលខណ្ឌ និងប៉ុស្តិ៍ទន្លេបាសាក់ រួមទាំងស្មាត់P1 ចេញជួយអន្តរាគមន៍ ក៏ឃាត់ខ្លួន​នាំមក​កាន់​ប៉ុស្តិ៍​នគរបាល​ធ្វើ​ការ​សាកសួរ​នាំ​….

កាល​ពី​វេលា​ម៉ោង០០:៥០នាទី​យប់​ ររំលងអធ្រាត្រឈានចូលថ្ងៃទី១ ​ខែ​សីហា​ ឆ្នាំ​២០២០នេះ​ នៅ​​មុខ​ភោជនីយដ្ឋាន​ D​O​S លើផ្លូវ​សបិត​ ស្ថិតក្នុងសង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។

យុវជន​ទាំង​០៤​នាក់​ដែល​អះអាង​ថា​ខ្លួន​ជាកូន​ខ្លា​របស់​អាវុធហត្ថ​ខណ្ឌដូនពេញ​នោះ ​រួម​មាន​៖ ១.ឈ្មោះ​ លឹម​ ជីវ័ន្ត​ ហៅ ខួច​ អាយុ​១៨ឆ្នាំ​ មុខរបរសិស្ស​ថ្នាក់​ទី​១១ ស្នាក់​នៅ​ផ្ទះ​លេខ​៣៩ ផ្លូវ​ជាតិ​លេខ​៣ សង្កាត់​ចោមចៅទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ ទី២.ឈ្មោះ​ ហាក់​ ភារ៉ា​ អាយុ២៨ឆ្នាំ​ មុខរបរ​អ្នកលក់​ម៉ូតូ​ ស្នាក់​ផ្ទះ​លេខ​១០D ភូមិ​ព្រៃទា​ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ទី៣.ឈ្មោះ​ កែវ​ តារា​សិរីវឌ្ឍ​ អាយុ​២២ឆ្នាំ​ និស្សិត​ឆ្នាំ​ទី​៤ ។ ទី៤.ឈ្មោះ​ ​ទី​ វីរៈ អាយុ​២០ឆ្នាំ​ មុខរបរជា​សិស្ស​ថ្នាក់​ទី​១១ ស្នាក់នៅ​ផ្ទះ​លេខ​១០៨ ផ្លូវ​លេខ១៣០​ សង្កាត់​ផ្សារ​កណ្ដាល​២ ខណ្ឌ​ដូនពេញ​។

យោងតាម​ប្រភព​ព័ត៌មាន​ពី​បុរស២នាក់​ដែល​អះអាង​ថា​ខ្លួន​ជាជន​រងគ្រោះ​បាន​ប្រាប់​អោយ​ដឹងថា​ មុន​កេីត​ហេតុ ​គឺ​រូបគាត់​និង​មិត្ត​ភ័ក្តិ​បាន​នាំគ្នា​អង្គុយ​ផឹក​ស៊ី​ជុំ​គ្នា​នៅ​ក្នុង​មជ្ឈមណ្ឌល​កំសាន្ត​កោះពេជ្រ​ លុះ​ដល់​ម៉ោង​កេីតហេតុ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​នៅក្រុង​តាខ្មៅ​វិញ ​ខណៈ​ពេល​ជិះ​ចេញ​ពី​កោះ​ពេជ្រ​ មក​ដល់​ផ្លូវ​សបិត​ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ មក​ដល់​ចំណុចកេីត​ហេតុ ស្រាប់​តែលេច​មុខ​យុវជនស្លៀកពាក់ស៊ីវិលមួយក្រុម មានគ្នា​៤នាក់ខាងលើ​ បានជិះ​ម៉ូតូ​០២គ្រឿង​(ម៉ាកហុងដាឌ្រីម​ C125 ពណ៍ខ្មៅ​ មួយគ្រឿងអត់ពាក់ស្លាកលេខ​ និងមួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ​ 1HP-3288 ដែលជាស្លាកលេខក្លែងក្លាយ)
ប្រដាប់​ដោយ​វិទ្យុ​ទាក់ទង​ ID សៀតជាប់​និង​ចង្កេះ​ បានប្រដេញតាមមក​កៀង​ម៉ូតូ​ពួក​ខ្លួន​អោយ​អែប​កៀន​ ហេីយ​ពួកគេ​ប្រាប់​ថា​ខ្លួន​ ជា​អាវុធ​ហត្ថខណ្ឌ​ដូនពេញ​ ដោយ​ចោទ​ប្រកាន់​យុវជន​ទាំង​ពីរ​នាក់​នោះថា​ ជា​ជនសង្ស័យ​ តែ​មិនដឹងថា ​សង្ស័យ​ពាក់ព័ន្ធពី​ករណីអ្វី​នោះទេ។

បុរសទាំងពីរនាក់ខាងលេីបន្តថា ដោយ​ឃើញ​យុវជន​ទាំង​៤នាក់ខាងលេី ​គ្មាន​ឯក​សណ្ឋាន​ និង​កាត​សម្គាល់​ខ្លួនអ្វីទៀតនោះ​ ទេី​បពួក​គាត់​ប្រកែក​មិន​ព្រម​សហការ​
គាប់ជួនពេលនោះអតីតជេីងខ្លាំងឃេីញខាងប្រដេញ “រហ័សនាម​ P1” បានជិះម៉ូតូមួយគ្រឿងជាមួយប្អូនដេីរលេងមេីលគេមេីលឯង បានឃេីញក៏ជួយឃាត់សិន​ បង្ក​ជាការ​ភ្ញាក់​ផ្អើល​លឺ​ដល់​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ចំការមន​
សហការជាមួយកម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​ទន្លេ​បាសាក់​ រួមទាំងកម្លាំងស៉ីវិលរបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន​
បានចុះ​ទៅ​ដល់​កន្លែងកើតហេតុ​ រួចនាំ​​ខ្លួន​ជនទាំង៤នាក់​ខាងលើ​ រួមទាំងបុរសដែលរងការចោទប្រកាន់ថាជាជនសង្ស័យនោះ​ យកទៅកាន់​ស្នាក់ការប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ដេីម្បីធ្វើ​ការ​សាកសួរ​ផងដែរ។

បន្ទាប់​ពី​ សួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​ រួចរាល់​ទេីបដឹងថា​ ជារឿង​យល់​ច្រឡំ​គ្នា​ ហើយ​ក៏​មាន ​វត្តមាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​បាន​ចេញ​មុខ​សុំទោស​ចំពោះ​កំហុស​កូន​ចៅ​ខ្លួន​ ដោយ​មាន​ការ​យោគយល់​និង​អធ្យាស្រ័យ​ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទន្លេ​បាសាក់​ ក៏​បាន​ធ្វើ​ការ​អប់​រំ​ និង​អោយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​ធានា​ខ្លួន​យុវជន​ទាំង​បួន​នាក់​ត្រលប់​ទៅ​វិញ។ (#ហង្សតូចMedia)