នគរបាលខណ្ឌជ្រោយចង្វារ ឆ្មក់បង្រ្កាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ដករហូតថ្នាំញៀន២៨កញ្ចប់តូចនិង១កញ្ចប់ធំ
ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ក្រោមការបញ្ជាផ្ទាល់របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំរបស់លោកអធិការនគរបាលខណ្ឌជ្រោយចង្វារ លោកវរសេនីយ៍ឯក សៀម សុត្ថាវុធ បានណែនាំអោយផ្នែកជំនាញយកចិត្តទុកដាក់ បង្ក្រាបឲ្យខានតែបានចំពោះករណីគ្រឿងញៀននេះ ។
ក្រោយទទួលបានបទបញ្ជានេះ លោកវរសេនីយ៍ទោ ចាន់ ស្លី អធិការរងទទួលផែនអន្តរាគមន៍ និង លោកវរសេនីយ៍ទោ អ៊ុង សឿន អធិការរងទទួលផែនគ្រឿងញៀន បានបើកប្រតិបត្តិការស្រាវជ្រាវឈានដល់ការ ឆ្មក់បង្ក្រាបទីតាំងលួចលាក់ជួញដូរគ្រឿងញៀនមួយ នៅចំណុច បន្ទប់ជួលមួយកន្លែង ផ្លូវលំក្រុម៣ភូមិចំបក់មាសសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ប្រតិបត្តិការនេះ នៅវេលាម៉ោង៣រសៀលថ្ងៃទី ០៦ សីហា ឆ្នាំ២០២០ ។
ជនសង្ស័យទាំង២នាក់.ទី១មានឈ្មោះ សំរិទ្ធ អៀនភេទប្រុសអាយុជាង៤៦ឆ្នាំ ស្នាក់នៅបន្ទប់កើតហេតុ ជាម្ចាស់ថ្នាំ២៤កញ្ចប់តូចនិង១កញ្ចប់ធំ។និងជនសង្ស័យម្នាក់ទៀតឈ្មោះ ប៉ាត់ សូនី អាយុ២២ឆ្នាំ ដកហូតថ្នាំបាន ៤កញ្ចប់តូច សរុបទាំង២នាក់ បាន២៨កញ្ចប់តូចនិង១កញ្ចប់ធំ។
តាមការដឹងពីសមត្ថកិច្ច ដោយមុនពេលឃាត់ខ្លួនជនសង្ស័យ សំរិទ្ធ អៀន គឺ កម្លាំងបានឃាត់ខ្លួនឈ្មោះ ប៉ាត់ សូនី ភេទប្រុសអាយុ២២ឆ្នាំ មុខរបរមិពិត ស្នាក់នៅភូមិលើ ឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូល ឆែកឆេររកឃើញថ្នាំញៀន៤ កញ្ចប់ ។ក្រោយកម្លាំងយើងធ្វើការសាកសួរ ជនសង្ស័យ ប៉ាត់ សូនី បានដឹងថាខ្លួនបានទិញថ្នាំ នេះខ្លូនបានយក ពីឈ្មោះ សំរិទ្ធ អៀន នៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ទើបលោកអធិការរងទាំង២ បានរៀបចំកម្លាំង ផ្នែកជំនាញអន្តរាគមន៍ ផ្នែកជំនាញគ្រឿងញៀន សហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍ ធ្វើការបង្ក្រាបជាក់ស្តែងតែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំង ២ នាក់រួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕