ករណីចាប់ជំរិតទៀតហើយ!! កម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនជាតិចិន២នាក់ និងរំដោះជនរងគ្រោះ៣នាក់ករណីចាប់ជំរិត
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េង វ៉ាង អធិការនរគបាលខណ្ឌសែនសុខ បានចុះប្រតិបត្តិការរំដោះជនរងគ្រោះដែលជាជនជាតិចិន៣នាក់ ដែលត្រូវបានជនជាតិចិនដូចគ្នាធ្វេីការចាប់ជំរិត វេលាម៉ោងជាង១២រំលងអាធ្រាត ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ។
បេីតាមការបញ្ជាក់ពីលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់ភ្នាក់ងារសារព័ត៌មានឲ្យដឹងថា ប្រតិបត្តិការនេះធ្វេីឡេីង ក្រោយទទួលបានដំណឹងពីជនរងគ្រោះ ដែលបានរត់រួច ហេីយប្រាប់គេអោយជួយទេីបលោកដឹង ក៏បានដឹកនាំកម្លាំងចុះទៅជួយតែម្តង ហេីយឃាត់បានជនជាតិចិនដែលជាជនដៃដល់២នាក់ និងរំដោះជនរងគ្រោះ៣នាក់តែម្តង និង ដកហូតបានសម្ភារ:សម្រាប់ធ្វេីសកម្មភាពមួយចំនួន។
ក្រោយកេីតហេតុសមត្ថកិច្ចបានធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់តុលាការដេីម្បីចាត់ការបន្តតាមនីតិវិធី។