សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២០

ភ្នំពេញ​ ៖​ បណ្តាខេត្តនៅតំបន់ចំនួនបីក្នុង​ ប្រទេសកម្ពុជា​រួមមាន​ តំបន់វាលទំនាបកណ្ដាល តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ​ នឹងអាច​មានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពី​មធ្យមទៅច្រើន​ ក្នុងនោះ ក៏មានផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ខ្លាំងផងដែរ​ ខណៈ​នៅលើផ្ទៃសមុទ្រនឹង​ អាចមានភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់ ។

នេះបេីយោង​តាមសេចក្តីប្រកាស​ជូន​ដំណឹង​ពីក្រុមការងារ​ក្រសួងធន​ក្រសួងធនធានទឹក​ និងឧតុនិយមនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២០នេះ​

ដោយបញ្ជាក់មូលហេតុថា​ តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុសង្កេតឃើញថា ខ្យល់មូសុងនិរតីបក់ក្នុងកម្រិតបង្គួរមកលើកម្ពុជា ខណៈប្រព័ន្ធសម្ពាធទាបអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម។