ថ្ងៃនេះ ក្រសួងសុខាភិបាលរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ៧នាក់ និងមានជាសះស្បេីយ​ ៧នាក់

ថ្ងៃនេះ ក្រសួងសុខាភិបាលរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ៧នាក់ និងមានជាសះស្បេីយ​ ៧នាក់ ។
រហូតដល់ម៉ោង​ ០៨:៣០​ ព្រឹក​ ថ្ងៃទី ២៩ កក្កដា​ ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ៧នាក់ ជនជាតិខ្មែរ​ទាំងអស់​ (៤នាក់ធ្វេីតេស្តលេីកទី៣​ ទទួលបានលទ្ធផលវិជ្ជមាន:​ ពួកគាត់ជាកងទ័ពមួកខៀវ​ និងបានត្រលប់មកពីប្រទេសម៉ាលី កាលពីថ្ងៃទី​ ១០​ កក្កដា​ ២០២០​ និង៣នាក់ធ្វេីតេស្តលេីកទី២​ ទទួលបាន​លទ្ធផលវិជ្ជមាន:​ ពួកគាត់បានធ្វេីដំណេីរពីប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី​ ២៣​ កក្កដា​ ២០២០ ដូច្នេះចំនួនសរុបកេីនកូវីដ-១៩​ កេីន​ ២៣៣នាក់ ជាសះស្បេីយ​៧នាក់ ចំនួនសំរាកនៅពេទ្យ​៧៩នាក់ ចំនួនជាសះស្បេីយសរុប​ចំនួន ១៥៤នាក់ និង ស្លាប់គ្មាន ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ៦០០២៩ស្មេីនឹង​ ៣៦១៦ ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
http://covid19-map.cdcmoh.gov.kh

ប្រភព.នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង CDC