លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា និងលោកស្រីវរសេនីយ៍ឯក សៀង ម៉ាលីន ជាស្នងការរង បានចុះសួុរសុខទុក្ខលោកស្រីវរសេនីយ៍ត្រី ម៉ាក សារិន នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក ដែលមានជម្ងឺគ្រួសក្នុងតម្រងនោម

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃចន្ទ័ ៧កើត ខែស្រាពណ៏ ឆ្នាំជូត ទោសក័ ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា និងលោកស្រីវរសេនីយ៍ឯក សៀង ម៉ាលីន ជាស្នងការរង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានចុះសួុរសុខទុក្ខលោកស្រីវរសេនីយ៍ត្រី ម៉ាក សារិន នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក ដែលមានជម្ងឺគ្រួសក្នុងតម្រងនោម ដែលទើបត្រលប់មកពីមន្ទីរពេទ្យភ្នំពេញ ហើយមកសម្រាកព្យាបាលនៅស្រុកកំណើតខេត្តកំពតវិញ ដោយបាននាំយកនូវថវិការចំនួុន៤, ១៤០,០០០៛ ដើម្បីជួុយសម្រួុលការព្យាបាលបន្ត និងមតិផ្តាំផ្ញើរសួរសុខទុក្ខរបស់លោកឧត្តមសេនីយ៍ស្នងការដល់លោកស្រីអោយថែរក្សាសុខភាព និងឆាប់ជាសះស្បើយពីជម្ងឺ ៕