ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ ចំណុះឲ្យអធិការដ្ឋាននគរបាលស្រុកតាំងគោក-ស្រុកបារាយណ៍
ខេត្តកំពង់ធំ៖ ព្រឹកថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោអ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងលោកហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ ចំណុះឲ្យអធិការដ្ឋាននគរបាលស្រុកតាំងគោក-ស្រុកបារាយណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
មន្ត្រីនគរបាល ដែលត្រូវបានផ្ទេរភារកិច្ច តែងតាំង
មុខតំណែងចំនួន ១២ នាក់ ស្រី ០២ នាក់និងតម្លើងឋានន្តរសក្តិចំនួន ៣០ នាក់ .ថ្នាក់អនុសេនីយ៍ឯក
ចំនួន១០ នាក់.ថ្នាក់អនុសេនីយ៍ទោចំនួន ០៧ នាក់
.ថ្នាក់អនុសេនីយ៍ត្រីចំនួន ០៨ នាក់.ថ្នាក់ព្រិន្ទបាលចំនួនឯក ០៤ នាក់ ពលបាលទោចំនួន០១ នាក់ ។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោកបានថ្លែងមតិ សំណេះសំណាល ដោយបានសម្ដែងនូវការអបអរសាទរ ចំពោះបងប្អូនកងកម្លាំង ដែលទើបប្រកាសផ្ទេរ ភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ ដែលមានស្នាដៃ ចំពោះការចូលរួម អនុវត្ត តួនាទី ភារកិច្ចនិងការបំពេញ បេសកកម្ម ចំពោះ កិច្ចការងារ ការពារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ ចំណុះឲ្យ អធិការដ្ឋាននគរបាលស្រុកតាំងគោក-ស្រុកបារាយណ៍ ។
ទន្ទឹមនេះដែរលោក ស្នងការ បានសង្ឃឹមជឿជាក់
ថាបងប្អូន ដែលពុំទាន់បានតម្លើង តួនាទី និងបំពាក់ឋានន្តរសក្តិថ្មី សូមបងប្អូនខិតខំប្រឹងប្រែង ចំពោះការ
ចូលរួមអនុវត្ត តួនាទី ភារកិច្ច បេសកកម្ម របស់អង្គភាព ឲ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីទទួលបាន ការតម្លើង តួនាទី ឋានន្តរស័ក្តិ នាពេលឆាប់ៗនេះ ហើយបានថ្លែងអំណរគុណ ចំពោះប្រសាសន៍ លើកឡើងរបស់
លោកអភិបាលស្រុក បានលើកឡើងនូវមតិផ្ដាំផ្ញើមួយ
ចំនួន យ៉ាងក្បោះក្បាយ ដើម្បីជាត្រីវិស័យ ចង្អុលបង្ហាញផ្លូវ ដល់កងកម្លាំង សម្រាប់ការអនុវត្ត តួនាទី ភារកិច្ចរបស់សម្រេចបានជោគជ័យ បន្ថែមទៀត ។
លោក បានណែនាំ ដល់បងប្អូនកងកម្លាំង សូមថែទាំ
សុខភាពឲ្យបានល្អប្រពៃ ដើម្បីចូលរួម អនុវត្តគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រគល់ជូនដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិ ។ ឆ្លៀតក្នុងឱកាសនោះលោក បានថ្លែងសង្កត់ធ្ងន់ពង្រឹងលើកិច្ចការងារជំនាញ ចំណុះឲ្យអធិការដ្ឋាននគរបាល ការងារព្រហ្មទណ្ឌ,ការងារប្រឆាំងបទល្មើគ្រឿងញៀន ,ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្របតាមអនុក្រឹត្យលេខ ៣៩ អនក្រ.បក ថ្មី ការងារបង្ការ ពន្លត់ អគ្គិភ័យ និងសង្រ្គោះ ,ការងារអត្តសញ្ញាណកម្ម ជំរុញ និងពន្លឿន ផ្នែកឯកសាររដ្ឋបាល
សៀវភៅស្នាក់នៅ,សៀវភៅគ្រួសារ,អត្ដសញ្ញាណ
ប័ណ្ណ ជូនប្រជាពលរដ្ឋ បន្តចុះផ្សព្វផ្សាយ ផ្ដល់លេខទូរស័ព្ទ របស់សមត្ថកិច្ច ឬក្រុមអន្តរាគមន៍ សម្រាប់សង្គ្រោះ ដល់ប្រជាពលរដ្ឋ រងគ្រោះក្នុងហេតុការណ៍ណាមួយ ដែលកើតមានឡើងជាចៃដន្យ ។
លោកឧត្តមសេនីយ៍ ស្នងការនគរបាល បានថ្លែងមតិ
ផ្ដាំផ្ញើ ដល់កងកម្លាំងត្រូវថែរក្សាឲ្យបានចំណង់សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ គោរពអនុវត្ត វិន័យ សីលធម៌ សុជីវធម៌ ដែលជាវិជ្ជាជីវ:របស់កងកម្លាំងរួមទាំងចូលរួមជ្រុំជ្រែងពង្រឹងជំនាញ រួមទាំងថែរក្សាកសាងសមិទ្ធផល របស់អង្គភាពឲ្យបានល្អ ប្រសើរឡើង ធ្វើពលកម្ម សម្អាតអង្គភាព លើកបរិស្ថានដើម្បីទទួលបានសោភ័ណ្ឌភាព ល្អស្អាត ប្រៀបដូចគេហដ្ឋានទី ២ របស់ខ្លួន ៕