បុរសជាជាងផ្សារដែកម្នាក់ មិនបានប្រុងប្រយ័ត្ន ត្រូវបានខ្សែភ្លើងឆក់ស្លាប់ យ៉ាងអាណោចអាធ័ម
(ភ្នំពេញ) នៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០ មានករណីបុរសម្នាក់ជាជាង ផ្សារដែក ត្រូវបានឆក់ខ្សែភ្លើងស្លាប់ មិនមានអ្នកណាដឹង..! លុះបងប្អូន ធ្វើការជាមួយគ្នាប្រទះឃើញបុរសដែលជាជាងផ្សារដែកនោះធ្លាក់មកខាងក្រោម ស្តូកស្ទឹង ក៏លើកមកដាក់នៅក្នុងដេប៉ូកំពុងសាងសង់ ភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋជួយទាក់ទងទៅរថយន្ត មន្ទីរពេទ្យ មកសង្គ្រោះដែរតែ បុរសខាងលើនោះបានបាត់បង់អាយុជីវិតទៅហើយ ទីតាំងកន្លែងកើតហេតុស្ថិតនៅក្នុងភូមិ ព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពបុរសនោះឈ្មោះ បូរ៉ា រដ្ឋា ភេទប្រុសអាយុ ៣៦ ឆ្នាំ ជាជាងផ្សារដែក ស្រុកកំណើត នៅភូមិត្រើយត្រឹង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
បច្ចុប្បន្នស្នាក់នៅឃ្លាំងកើតហេតុ ដែលមាន (ផ្លាកយីហោ ដេប៉ូជោគសម្បត្តិ ៣) (សាខាព្រៃស) ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពបុរសដែលជា ជាងផ្សារដែកត្រូវបាន សមត្ថកិច្ច បានបញ្ជាក់ថា: មុនពេលកើតហេតុបុរសខាងលើនោះ ឡើងទៅបាញ់ ស័ង្កសី ចំហៀង ខ្វះការប្រុងប្រយ័ត្ន ត្រូវបានប៉ះខ្សែភ្លើង ដែលរៀបនៅលើរបងរៀបឥដ្ឋ ត្រូវបានឆក់ស្លាប់ ភ្លាមៗតែម្តង។
បច្ចុប្បន្នសមត្ថកិច្ចបាន ប្រគល់ឲ្យសពឱ្យបងប្អូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត។ហង្សតូច០១