រសម្នាក់ធ្វើការមុខរបរបុគ្គលិកមន្ត្រីឥណទានសហគ្រិនភាពបានយកស្បង់ជីពរលោកចងកសម្លាប់ខ្លួននៅលើដើមជ្រៃខាងក្រោយវត្តទួលសំពៅរាជ្យដោយមិនដឹងមូលហេតុ!!!

បុ

ស្រុកកៀនស្វាយ:ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៨.០៧.២០២០វេលាម៉ោង១២:៣០នាទីចំណុចកើតហេតុ:លើដើមជ្រៃខាងក្រោយវត្តទួលសំពៅរាជក្នុងភូមិស្តៅកន្លែង៥ ឃំុដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះគីម សំខាន់ ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកមន្ត្រីឥណទានសហគ្រិនភាពមានទីលំនៅបច្ចុប្បន្នភូមិស្វាយប៉ាកសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវរាជធានីភ្នំពេញស្នាក់នៅកន្លែងធ្វើការ(សហគ្រិនភាព)ក្នុងភូមិគគីរឃំុគគីរស្រុកកៀនស្វាយខេត្តកណ្តាល (ស្លាប់) ។

វត្ថុតាងចាប់យកមាន៖ខ្សែស្បងលោក ចំនួន០១ ពណ៌ស្លាទំុប្រវែង១;៥៨ម៉ែត្រ
ទូរស័ព្ទដៃ០១គ្រឿង ម៉ាកOPPOពណ៍ស
ម៉ូតូ០១គ្រឿងម៉ាកHONDA.Dream.C125 ពណ៍ខ្មៅ ស៊េរី២០១៤ ពាក់ផ្លាកលេខភ្នំពេញ1AO.6039កាបូបស្ពៀយចំនួន០១ពណ៍ខ្មៅស្បែកជើងប៊ូ ០១គូរពណ៍ខ្មៅ ។

សមត្ថកិច្ចបានឲ្យដឹងថា តាមការបំភ្លឺរបស់ឈ្មោះជៀវ ហាក់ ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកសហគ្រិនភាព(តួនាទីប្រធានផ្នែកឥណទាន) បានឲ្យដឹងថា÷ជនរងគ្រោះជាមន្ត្រីឥណទានសហគ្រិនភាពដែលទើបតែចូលធ្វើការបានរយះ០១ខែតែប៉ុណ្ណោះ ហើយស្នាក់នៅកន្លែងធ្វើការតែម្តង នៅមុនពេលកើតហេតុថ្ងៃទី១៧-០៧-២០២០​ វេលាម៉ោង១៧និង០០នាទីបន្ទាប់ពីជនរងគ្រោះចេញទៅបំពេញការងារគឺបាត់មិនឃើញត្រឡប់មកកន្លែងធ្វើការនឹងស្នាក់នៅវិញឡើយ ខ្លួននឹងបុគ្គលិកផ្សេងទៀតបានតាមរកនឹងព្យាយាមទំនាក់ទំនងតែរកមិនឃើញនឹងទាក់ទងមិនបាន រហូតដល់ថ្ងៃទី១៨-០៧-២០២០វេលាម៉ោង១២និង៣០នាទីទើបបានដឹងពត៍មានថា ជនរងគ្រោះបានចងកស្លាប់នៅភូមិស្តៅកន្លែង៥។ឈ្មោះជៀវ ហាក់ បានបន្តទៀតថាកន្លងមកជនរងគ្រោះតែងតែនិយាយប្រាប់ខ្លួនថា÷ពិបាកចិត្តរឿងគ្រួសារឪពុកម្តាយ មិនសូវគិតគូស្រលាញ់កូនមិនស្មើគ្នា។

តាមការបំភ្លឺពីឈ្មោះអ៊ុល វឿន ភេទស្រីអាយុ៥៣ឆ្នាំជាប្រជាពលរដ្ឋរស់នៅក្នុងភូមិស្តៅកន្លែង៥ឃំុដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល បានអោយដឹងថា÷កន្លងមកខ្លួនតែងតែឃើញជនរងគ្រោះជិះម៉ូតូមកអង្គុយលេងត្រង់ចំណុចកើតហេតុស្ទើររាល់ថ្ងៃ
នៅព្រឹក ថ្ងៃទី១៨-០៧-២០២០កើតហេតុខ្លួនបានយកគោទៅចងបានឃើញជនរងគ្រោះកំពង់អង្គុយលេងលើបុងក្បែរកន្លែងកើតហេតុដូចសព្វដង ក្រោយពីចងគោរួចក៏បានត្រឡប់ទៅផ្ទះវិញ លុះដល់ថ្ងៃខែឆ្នាំដ៏ដែលវេលាម៉ោង១២និង៣០នាទីខ្លួនបានទៅផ្លាស់គោស្រាប់តែឃើញជនរងគ្រោះចងកស្លាប់នៅលើដើមជ្រៃខាងក្រោយវត្ត ឃើញដូចនោះក៏បានស្រែកហៅអ្នកភូមិផងមកមើលហើយរាយការជូនសមត្តកិច្ច។

ក្រោយពីទទួលបានពត៍មានភ្លាមកំលាំងប៉ុស្តិ៍សហការណ៍ជាមួយកំលាំងជំនាញ អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យឃំុ មេភូមិ បានចុះដល់ចំណុចកើតហេតុពិនិត្យជាក់ស្តែង។

ការសន្និដ្ឋាន៖តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យជនរងគ្រោះពិតជាស្លាប់ដោយសារ ការធ្វើ អត្តឃាត(ចងកបណ្តាលអោយស្លាប់)ហើយក្រុមគ្រួសារក៏បានទទួលស្គាល់ដែរ។សាកសព បានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។