ទីតាំងសង្វៀនជល់មាន់សេះស មិនមានការបើកដំណើរការឡើងវិញនោះទេ!!!

ភ្នំពេញ៖ ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ដឹកនាំកំលាំងដោយលោកវរសេនីយ៍ត្រី ឯម ភារី មេប៉ុស្តិ៍ស្ទឹងមាន៣ ចុះពិនិត្យទីតាំងជាក់ស្តែង ដោយមានការផ្សព្វផ្សាយថា កន្លែងជល់មាន់បើកដំណើរការឡើងវិញ នៅផ្លូវសេះស។

នៅល្ងាចថ្ងៃទី ១៧ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ១៦និង០០នាទីរសៀល កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានចុះទៅដល់ទីតាំងសង្វៀនជល់មាន់ ដែលមានការផ្សព្វផ្សាយថា បានបើកដំណើរការឡើងវិញ ស្ថិតភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺពុំមានការបើកលេងល្បែងជល់មាន់ដូចការចុះផ្សាយនោះទេ ដោយទីតាំងនោះមានទឹកលិច បែកភក់ជ្រាំយ៉ាងខ្លាំង ហើយបើតាមមើលឃើញរូបភាពដែលសារព័ត៌មានបង្ហោះនោះ គឺជារូបភាពចាស់ៗកន្លងមក លោកវរសេនីយ៍ត្រី ឯម ភារី បានប្រាប់អ្នកសារព័ត៌មានហង្សតូចអោយដឹងថា លោកនឹងរង់ចាំទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋរាល់បញ្ហាកើតមានផ្សេងៗក្នុងសង្កាត់ស្ទឹងមានជ័យ៣ ដើម្បីភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចផងដែរ។