ល្បីថាសង្វៀនប្រជល់មាន់មួយកន្លែង ខាងក្រោយទីស្នាក់ការប៉ុស្តិ៍នគបាល រដ្ឋបាលឃុំផ្លាតមានមន្រ្តីនគបាលជាអ្នករត់ការ និងលោកមេប៉ុស្តិ៍ឃុំថ្លាតជាអ្នកមើលផ្លូវ
ខេត្តឧត្ដរមានជ័យ ៖ បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ថាទីតាំងបនល្បែងសង្វៀនប្រជល់មាន់មួយកន្លែងស្ថិតនៅក្នុងភូមិ ថ្លាត ឃុំថ្លាត ស្រុកអន្លង់វែង ក្រោយទីស្នាក់ការប៉ុស្តិ៍នគបាលរដ្ឋបាល ឃុំថ្លាត តាមបណ្ដោយផ្លូវកៅស៊ូតភ្ជាប់លេខ PR ២៥៤៨ និងមានផ្លូវលំចូលទៅក្នុងក្រោយប៉ុស្ដិ៍ប្រមាណជាង៧០ម៉ែត្រ កំពុងប្រព្រឹត្តទៅយ៉ាងរលូន មានក្រុមអ្នកញៀនល្បែងចូលទៅជាច្រើនកុះករ ហោរកព្ជាៀវផ្អើនពេញភូមិនិងមានមន្រ្តីនគបាលស្រុកអន្លង់វែងឈ្មោះម៉ៅជាអ្នករត់ការ រីឯលោកមេប៉ុស្ដិ៍ឃុំថ្លាតត្រូវគេដាក់ការសង្ស័យថា ជាអ្នកមើលផ្លូវអោយម្ចាស់សង្វៀនប្រជល់មាន់។
បើយោងតាមប្រភព ពីសម្ថតកិច្ច ម្នាក់នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានបង្ហើបអោយក្រុមការងារយើងដឹងថា ទីតាំងប្រជល់មាន់ដែលស្ថិតនៅក្នុងឃុំថ្លាតក្រោយទីស្នាក់ការប៉ុស្ដិ៍នគបាល រដ្ឋបាល ឃុំថ្លាត មានសុទ្ធតែជាមន្រ្តីនគបាលជាអ្នករត់ការនិងបានដាក់ភាគហ៊ុនជាមួយម្ចាស់សង្វៀនប្រជល់មាន់ទៀតផង។
ប្រភពដដែលបានបព្ជាក់បន្ថែមថាអ្នកដែលបើកសង្វៀនប្រជល់មាន់ភ្នាក់ដាក់លុយ មានឈ្មោះថា ពន្លក ដែលគេល្បីតៗគ្នាថា ជាអ្នកមានលុយ និងខ្សែបណ្ដោយធំនៅខេត្តឧត្ដរមានជ័យ ទើបបានជាគេអាចបើកសង្វៀលប្រជល់មាន់បានយ៉ាងរលូននៅចំណុចភូមិឃុំខាងលើ សូម្បីតែអាជ្ញាធរមានសម្ថតកិច្ច មន្រ្តីពាក់ពន្ធ័នៅទីរួមស្រុកអន្លង់វែងក៍មិនហ៊ានធ្វើការបង្រ្កាបដែរ សង្ស័យថាជាឆ្នាំងបាយរបស់អស់លោកទេដឹងទើបមិនហ៊ានធ្វើការបង្រ្កាបយ៉ាងដូច្នេះ ។
ប្រជាពលរដ្ឋដែលមានប្ដីជាអ្នកញៀនល្បែងរួមនិងពលរដ្ឋក្នុងឃុំថ្លាតសូមអំពាវនាវ ដល់ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តនិងឯកឧត្ដម ម៉ែន លី ស្នងការខេត្តឧត្ដរមានជ័យ មេត្តាចាត់វិធានការបង្រ្កាបទីតាំងសង្វៀនប្រជល់មាន់នៅភូមិថ្លាត ឃុំ ថ្លាត ស្រុកអន្លង់វែង ក្រោយប៉ុស្ដិ៍នគបាល រដ្ឋបាលឃុំថ្លាតផង ដើម្បីភូមិឃុំសុវត្ថិភាព។
បើពុំដូច្នេះទេនិងមានប្រជាពលរដ្ឋមួយចំនួនដែលមានប្ដីជាអ្នកញៀនល្បែងទាំងព្រឹកទាំងល្ងាចបំផ្លិចបំផ្លិញ បង្ករភាពក្ដៅក្រហាយនៅក្នុងសង្គមគ្រួសារ និងប្រើអំពើរហឹង្សាក្នុងគ្រួសារបំផ្លាញទ្រព្យសម្បិត្ត លក់អស់ផ្ទះសម្បែងដីធ្លីនិង ទ្រព្យដ៍មាន តម្លៃយកបព្ចាំឬលក់ទៅលេងល្បែងអស់គ្មានសល់ កន្លែងប្រជល់មុនខាងលើនេះក្រុមការងារអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកសីុម វណ្ណះ អធិកាស្រុកអន្លង់វែងបាននោះទេ ដោយពុំស្គាល់លេខទូរសព្ទ័ទំនាក់ទំនងទោះបីជាយ៉ាងណាក្រុមការងារអង្គភាពប្រភពនៃព័ត៌មានយើងរងចាំ បកស្រាយរាល់ពេលម៉ោងធ្វើការ។