ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋលើកោះទ្រង់ កណ្តាលទន្លេមេគង្គ
ក្រចេះ៖ ជារៀងរាល់ថ្ងៃ ពលរដ្ឋរស់នៅលើកោះទ្រង់ តែងតែធ្វើដំណើរតាមផ្លូវទឹក ដោយមានទូកចម្លងទៅក្រុងក្រចេះ។ ពលរដ្ឋរស់នៅទីនេះភាគច្រើន ប្រកបរបរធ្វើកសិកម្មដាំបន្លែ, ដាំក្រូចថ្លុង, នេសាទ និងមួយចំនួនតូចលក់អីវ៉ាន់ចាប់ហួយនៅតាមមុខផ្ទះ។ កោះទ្រង់ ដែលស្ថតិនៅកណ្តាលទន្លេមេគង្គ ខេត្តក្រចេះ ជាសហគមន៍ទេសចរណ៍មួយ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនា ដោយនៅទីនោះមានក្រូចថ្លុងដ៏ឆ្ងាញ់ និងការជិះរទេះសេះ កម្សាន្តផងដែរ។ នៅលើកោះទ្រង់នេះ មានផ្ទះស្នាក់ចំនួន២ និងសណ្ឋាគារ រ៉ាយ៉ាបូរី វីឡា (Rajabori Villas)សម្រាប់ទទួលភ្ញៀវទេសចរ។