រថយន្តដឹកមេន សម្រាប់បូជាសព បែកកង់ ក្រឡាប់ បង្កអោយមនុស្ស ៣នាក់រងរបួស

 សៀមរាប ៖ នៅថ្ងៃទី៩ ខែ កក្កដាឆ្នាំ២០២០ វេលាម៉ោង៧និង ៣០នាទីព្រឹក លើកំណាត់ ផ្លូវ ជាតិលេខ៦៨ ត្រង់ចំណុចក្នុងភូមិដូនកាយ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់។
រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍នេះម៉ាកកូរ៉េ ធុន ១តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2A.4972 ដឹកមេនសម្រាប់បូជាសព បើកបរដោយឈ្មោះ ញឹម សារ៉េន ភេទប្រុសអាយុ៤៣ ឆ្នាំ រស់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
រថយន្តបើកក្នុងទិសដៅពីទិសខាងជើងទៅទិសខាងត្បូង លុះដល់ចំណុចកើតហេតុ បានដាច់កង់ខាងក្រោយម្ខាងក្រឡាប់ខ្លួនឯង។
អ្នករួមដំណើរជាមួយចំនួន៣នាក់ ទី១.ឈ្មោះ ណែ រើន ភេទ ប្រុស អា៤៧ឆ្នាំ ទី២.ឈ្មោះ លួម កង់លី ភេទ ប្រុស អាយុ២៧ឆ្នាំ និងទី ៣.ឈ្មោះ វឿន វឿត ភេទ ប្រុស អាយុ៤២ ឆ្នាំ ពួកគេរស់នៅ ភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបងជាមួយគ្នា (របួសស្រាល)។ ក្រោយការវាស់វែង សមត្ថកិច្ចអោយម្ចាស់ស្ទូច និងនិងជួសជុលខ្លួនឯង៕