ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ត្រូងផុតកុងត្រាជួលបន្ត ចុងខែកក្កដានេះហើយ
ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ត្រូងផុតកុងត្រាជួលបន្ត ចុងខែកក្កដានេះហើយ
ភ្នំពេញ.នៅថ្ងៃទី០២ខែកក្កដាឆ្នាំ២០២០ម្ចាស់ផ្ទះជួលបានធ្វើដំណើរផ្ទាល់មកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ដើម្បីបញ្ឈប់ការជួលផ្ទះសម្រាប់ដាក់ទីស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ នាចុងខែកក្កដាឆ្នាំ២០២០ថ្ងៃខាងមុខនេះហើយ នេះបេីតាមសេចក្ដីរាយការណ៍បឋមបានអោយដឹងកាលពីរសៀលថ្ងៃទី២ខែកក្កដាឆ្នាំ២០២០នេះ។
ស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ មានទីតាំងស្ថិតនៅតាមបណ្តោយច្រកផ្លូវបេតុងខាងលិចស្ពានដែក ប្រមាណជាង៥០០ម៉ែត្រក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ បន្ទាប់ពីមានបំបែកសង្កាត់រួចមក ទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣នេះ បានជួលទីតាំងខាងលើ ក្នុងអំឡុងខែវិច្ឆិកាឆ្នាំ២០១៧ គិតមកដល់បច្ចុប្បន្ន ឆ្នាំ២០២០នេះ អស់រយៈពេលជាង៣ឆ្នាំមកហើយ។
បើតាមអោយដឹងពីមន្ត្រីនគរបាលប៉ុស្តិ៍មិនបញ្ចេញឈ្មោះបានអោយដឹងថាផ្ទះជួលទីស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី៣បានផុតកុងត្រាយូមកហើយតែលោកឯម ភារីនាយប៉ុស្តិ៍បានសូមពន្យាម្ចាស់ផ្ទះសិនរហូតដល់ពេលនេះ តែមកដលពេលនេះម្ចាស់ផ្ទះត្រូវការផ្ទះរបស់គាត់សម្រាប់រស់នៅបន្តវិញ
ពេលនេះមន្ត្រីនគរបាលប៉ុស្តិ៍ទាំងអស់មានការព្រួយបារម្ភខ្លាំង ពីបញ្ហាអត់ទីស្នាក់ការពិតប្រាកដនេះ ចំណែកជួលផ្ទះគេមានកុងត្រាត្រឹមត្រូវ តែផុតកុងត្រាគេឈប់ជួលអោយពួកគាត់មិនដឹងទៅជួលកន្លែងណាទេ និងពិបាកប្រជាពលរដ្ឋរកវង្វេងទៀតហើយ ពួគគាត់បានស្នើរសូមអោយថ្នាក់ដឹកនាំជួយផ្តល់ទីតាំងពិតប្រាកដអោយពួកគាត់ផងងាយស្រួលសម្រាប់ប្រជាពលរដ្ឋ។