បង្រ្កាបបានជនសង្ស័យបក្សពួកក្រុមលួច និងវាយប្លន់យកម៉ូតូ ០៣នាក់ និង៥នាក់ទៀតរត់គេចខ្លួន បាត់នៅខណ្ឌកំបូល

ដោយមានការចង្អុលបង្ហាញពី​ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក​ ហង្ស​ មុនី​ អធិការខណ្ឌកំបូល​ បានដឹកនាំកម្លាំង​ជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ចុះស្រាវជ្រាវឈានទៅដល់ឃាត់ខ្លួនក្រុមវាយប្លន់យកម៉ូតូកាលពីថ្ងៃទី២៩ ខែមិថុនា​ ឆ្នាំ២០២០​ វេលាម៉ោង០១និង២០នាទីរំលងអធ្រាត្រ​ ដោយជនល្មើសចំនួន ០៣នាក់ មានឈ្មោះដូចខាងក្រោម៖

ជនសង្ស័យ​ទី១ ឈ្មោះ​ ហេង​ ចាន់ដេត ហៅដេត ភេទប្រុស​ អាយុ​២៥ឆ្នាំ​ ស្នាក់នៅភូមិអណ្ដូងតាអន​ សង្កាត់​សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ មុខរបរ​ជាងពិដាន (ឃាត់ខ្លួន​មានសារធាតុញៀន)

ជនសង្ស័យ​ទី២ ឈ្មោះ​ ហាន​ ដានី​ ភេទប្រុស​ អាយុ​២៣ឆ្នាំ​ ស្នាក់នៅ​ភូមិ​ព្រៃ​ពពេល​ សង្កាត់​សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ​ មុខរបរ​ជាងដែក​ (ឃាត់ខ្លួន​មានសារធាតុញៀន)

ជនសង្ស័យទី៣ ឈ្មោះ​ គិ​ ឆានី ភេទប្រុស​ អាយុ​២៦ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ស្រែរាជ្ជៈ​ សង្កាត់​សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ​ មុខរបប​គ្មាន​ (ឃាត់ខ្លួន​មាន​សារធាតុ​ញៀន)

ជនសង្ស័យចំនួន០៥នាក់ទៀត​ មិនស្គាល់ឈ្មោះ​ (គេចខ្លួនបាត់)

បច្ចុប្បន្នជនសង្ស័យទាំង​ ០៣នាក់ខាងលើ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋានខណ្ឌកំបូលកសាងសំណុំរឿងបញ្ជូនទៅកាន់ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចាត់ចាត់ការតាមនីតិវិធីច្បាប់៕