ហេតុអីគិតខ្លីយ៉ាងនេះ!!!ស្រ្តីមានផ្ទៃពោះ៣ខែ ម្នាក់ ដាច់ចិត្តលោតសម្លាប់ខ្លួនពីលើអគារជាន់ទី៦ ស្លាប់ចោលប្តីនិងកូនស្រីពីរនាក់ យ៉ាងអាណោចអាធ័ម
ហេតុអីគិតខ្លីយ៉ាងនេះ!!!ស្រ្តីមានផ្ទៃពោះ៣ខែ ម្នាក់ ដាច់ចិត្តលោតសម្លាប់ខ្លួនពីលើអគារជាន់ទី៦ ស្លាប់ចោលប្តីនិងកូនស្រីពីរនាក់ យ៉ាងអាណោចអាធ័ម
(ភ្នំពេញ) :នៅវេលាម៉ោង១០ជាងយប់ថ្ងៃសុក្រទី ២៦ ខែមិថុនាឆ្នាំ ២០២០ មានករណីដ៏គួរឱ្យរន្ធត់មួយគឺស្ត្រីម្នាក់មានផ្ទៃពោះ៣ខែបាន សម្រេចចិត្តលោតសម្លាប់ខ្លួនពីអាគារជាន់ទី ៦ ធ្លាក់មកទើរត្រង់អាគារជាន់ទី៣ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះតែជាអកុសលស្លាប់នៅពាក់កណ្ដាលផ្លូវ ស្ថិតនៅអាគារបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ រឿត សុីថា ភេទ ស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅអាគាទី៣ ជាន់ទី៦ បុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។មានស្រុកកំណើតនៅទីរួមខេត្តពោធិ៏សាត់ មានប្តី និងកូនតូចស្រី២នាក់ព្រមទាំងមានផ្ទៃពោះ៣ខែទៀតផង។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយផ្ទះដែលកើតហេតុខាងលើមានការហូបចុកផឹកស៊ីជួបជុំគ្នា លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានស្ត្រីរងគ្រោះខាងលើបានធ្លាក់ពីលើអាគារជាន់ទី៦មកទើរនៅសំយ៉ាបជាន់ទី៣ហើយក៏បង្កឲ្យមានការ ភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរនោះនិងប្ដីរួមទាំងសាច់ញាតិបានបីចុះមកខាងក្រោមដើម្បីរករថយន្តដឹកយកទៅសង្គ្រោះបន្ទាន់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗផងដែរ រថយន្តសាម៉ុយបានដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត្រ តែជាអកុសលដោយសារតែរបួសធ្ងន់ធ្ងរពេក ដល់ពាក់កណ្ដាលផ្លូវបានដាច់ខ្យល់ស្លាប់ហើយក៏បានដឹកត្រឡប់មកវត្តមង្គលវ័នដាក់ទុកដើម្បីរងចាំខាងជំនាញកោសល្យវិច្ច័យ មកពិនិត្យហើយក្រោយមកក៏បានពិនិត្យរួចរាល់ហើយ ក៏បានប្រគល់សពឲ្យគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី សមត្ថកិច្ចនៅមិនទាន់សន្និដ្ឋានថា ករណីនេះផ្ដើមចេញពីរឿងអ្វីនៅឡើយទេ កំពុងស្រាវជ្រាវជាបន្តទៀត។