កម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលខណ្ខមានជ័យ ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធបទល្មើសជាក់ស្តែងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
រាជធានីភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលខណ្ខមានជ័យ សហការជាមួយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ បានបង្ក្រាបឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធបទល្មើសជាក់ស្តែងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្នាន ។
ជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួននៅវេលាម៉ោង៤ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវ៦០ម៉ែត្រ មុខសំណង់មិនរៀបរយ ភូមិព្រែកតាគង់ក្រុមទី៨ សង្កាត់ចាក់អង្រែលើ ខណ្ខមានជ័យ រាជធីនីភ្នំពេញ ។
ជនសង្ស័យឈ្មោះ តូ ឃុណានរាជ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិព្រែកតាគង់សង្កាត់ ចាក់អង្រែលើ ខណ្ខមានជ័យ រាជធានី ភ្នំពេញ។ វត្ថុតាង និងសម្ភារៈដកហូតរួមមាន៖ -ក្រាមសថ្លាចំនួន២២កញ្ចប់(២១ថង់តូច និង១កញ្ចប់ថង់ធំល្មម ។
បច្ចប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្នាននគបាលខណ្ខមានជ័យដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕