ដោយមានការណែនាំនិងបញ្ជាពីលោក វរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ
ដោយមានការណែនាំនិងបញ្ជាពីលោក វរសេនីយ៍ឯក ម៉េង វិមានតារ អធិការនគរបាលខណ្ឌមានជ័យ
ភ្នំពេញ៖ នៅវេលាយប់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី៣ ចុះអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ទីតាំងហាងមួយចំនួនបានលួចបើករកសុីត្រូវបានលោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី៣ បានដឹកនាំកម្លាំង ចុះអនុវត្តពង្រឹងនូវប្រសាសន៍ថ្នាក់ដឹកនាំដ៏ខ្ពង់ខ្ពស់ដែលលោកសុុំអោយផ្អាកអាជីវកម្មមួយចំនួនបណ្ដោះអាសន្ន ទាល់តែមានសេចក្ដីប្រកាសណាមួយចេញពីក្រសួងសុខាភិបាល ទើបម្ចាស់អាជីវកម្មទាំងអស់ មានសិទ្ធបន្តបើកអាជីវកម្មបានឡើងវិញ។
គួរបញ្ជាក់ផងដែរថា ការហាមឃាត់ ទៅលើម្ចាស់អាជីវកម្មមួយចំនួនដូចជា ក្លឹបកំសាន្ត ខារ៉ាអូខេ រង្គសាល នេះគឺដោយសារជំងឺ covid-19 ដែលជាជំងឺដ៏កាចសាហាវបំផុតដែលកំពុងតែរាតត្បាតពេញសកលលោក។
ហេតុដូច្នេះហើយ ប្រមុខរាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ សូមឱ្យអ្នកប្រកបអាជីវកម្មរកស៊ីមួយចំនួន សូមមេត្តាផ្អាកជាបណ្ដោះអាសន្នសិនរងចាំសេចក្តីប្រកាសពីក្រសួងសុខាភិបាលជាអ្នកសម្រេចប្រកាសអោយបើកដំណើរការឡើងវិញ។
លោក ឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បាន ប្រាប់អោយដឹងទៀតថា ខារ៉ាអូខេ ក្នុងមូលដ្ឋានរបស់លោក មិនមានការបើកដំណើរការទេ តែទីតាំងខារ៉ាអូខេខ្លះគឺបុគ្គលិក នារីៗធ្វើការគឺគាត់សូមថៅកែស្នាក់នៅទីនោះ រួចពេលខ្លះពួកគាត់មកអង្គុយជួបជុំគ្នានៅមុខហាង ទើបមានការយល់ច្រឡំថាបើកឡើងវិញ។រីឯម្ចាស់ហាងទាំងលោកបានធ្លាប់ធ្វើកិច្ចសន្យារួចហើយ បើសិនជាមានបើកអាជីវកម្មនិងទីតាំងនោះត្រូវបិទទ្វាហើយត្រូវប្រឈមុខចំពោះច្បាប់ផងដែរ។
បើតាមប្រភពអោយដឹងពីនារីដែលបំរើការងារក្នុងខារ៉ាអូខេ ដោយមិនបញ្ចេញឈ្មោះ ប្រមាណជាង១០នាក់ បានប្រាប់អ្នកសារព័ត៌មានយើងអោយដឹងថា ពួកគាត់ពីមុននឹងឥឡូវខុសគា្នឆ្ងាយណាស់មិនមានលុយទិញសូម្បីតែអង្ករហូបផង មិនបាច់ចាំនិយាយដល់តែឡេ ម្សៅទេ ចំណែកផ្ទះជួលវិញ គិតពេញថ្លៃ ទឹកភ្លើងគ្មានចុះអីបន្តិច កាន់តែឡើងលើសពីមិនទាន់កើតមានCovid-19 ទៅទៀត គាត់បានបន្តរៀបរាប់ទាំងទឹកភ្នែកថា ពួកគាត់គឺជាកូនកសិករ រស់នៅតាមខេត្តរៀនសូត្រមិនបានចេះដឹងជ្រៅជ្រះដូចគេ ទើបមករកការងារនៅភ្នំពេញ គ្រាន់បានលុយកាក់ខ្លះសល់ផ្ញើរទៅអោយឪពុកម្តាយដើម្បីចិញ្ចឹមប្អូនៗបន្ត តែរយៈពេលកន្លងមកនេះពួកគាត់ ត្រូវទីពឹងអ្វី? ពេលនេះគាត់ក៏សូមស្នើរទៅរាជរដ្ឋាភិបាលមេត្តាជួយដល់ពួកគាត់ផង ដោយពួកគាត់បាត់បង់ការងារនិងប្រាក់ចំណូលជាយូរខែកន្លងមកហើយ ។