អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់មួយខ្នង ទាំងព្រឹកក្នុងស្រុកបាកាន

 

អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់មួយខ្នង
ទាំងព្រឹកក្នុងស្រុកបាកាន

​ពោធិ៍សាត់​៖​ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ត្រូវ​បាន​ភ្លើង​ឆេះ​ទាំងស្រុង​។​ ហេតុការណ៍​គ្រោះ​អគ្គីភ័យបានកើតឡើងនៅព្រឹកថ្ងៃទី១៦ ខែមិថុនា​ ឆ្នាំ​២០២០​ នៅ​ភូមិ​រំលេច​ ឃុំ​រំលេច​ស្រុក​បាកាន​ ខេត្តពោធិ៍សាត់។

​ប្រភព​ពី​នគរបាល​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៦​ មិថុនា​នេះ​ថា​ ផ្ទះ​ដែល​ត្រូវ​ឆេះ​នោះ​ថ្ម​ក្រោម​ឈើ​លើ​ទំហំ​៧​គុណ​៩​ម៉ែត្រ​ ប្រក់​ក្បឿង​ក្រាល​ក្តា​ ជញ្ជាំង​ក្តា​និង​ ផ្ទះបាយ​១​ខ្នង​ ចាក់សាប​ថ្ម​ក្រោម​ជញ្ជាំង​ក្តា​ដំបូល​ប្រក់​ស័ង្កសី​ទំហំ​៤​គុណ​៥​ ម៉ែត្រ​។​
​ប្រភព​ដដែល​បន្ត​ថា​ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​ ញឹ​ម​ សារូ​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ នៅ​ភូមិ​រំលេច​ ឃុំ​រំលេច​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​។​ បច្ចុប្បន្ន​ម្ចាស់ផ្ទះ​ទៅ​រស់នៅ​ជាមួយ​កូន​ឈ្មោះ​ សៀន​ កូ​ឡាប​ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​ នៅ​ភូមិរ​ហា​ទិល​ ឃុំ​តា​លោ​ ស្រុក​តា​លោ​សែន​ជ័យ​ ខេត្តពោធិ៍សាត់​។​

​ប្រភព​ដដែល​បន្ថែម​ថា​ ករណី​នេះ​ភ្លើង​ឆេះ​ចេញពី​ក្នុងផ្ទះ​ជ្រុង​ខាងត្បូង​ផ្ទះ​កែង​ខាងកើត​ព្រោះ​ផ្ទះ​នេះ​ម្ចាស់​គាត់​ចាក់សោរ​ចោល​ពុំ​មាន​អ្នក​នៅទេ​គាត់​រស់នៅ​ជាមួយ​កូន​អស់​រយៈពេល​៦​ឆ្នាំ​ហើយ​ គាត់​មក​ម្តងម្កាល​ពេល​មាន​រវល់​ ។​
​ក្នុង​ប្រតិបត្តិការ​ជួយ​អន្តរាគមន៍​កម្លាំង​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​អគ្គិភ័យ​២​គ្រឿង​ ប្រើ​ទឹក​អស់​៣​ឡាន​។​

​សម្ភារ​:ខូចខាតរួមមាន៖ ផ្ទះ​១​ខ្នង​,​ ផ្ទះបាយ​១​ខ្នង​,​ ថូរ​ផ្កា​១​គូរ​ កំពស់​១.៥០​ម៉ែត្រ​,​តុ​តា​ឈើ​៣​គ្រាប់​,​ គ្រែ​ឈើ​១​គ្រឿង​, ​ទូរ​ឈើ​ដាក់​ខោអាវ​២,​ទូរ​ដែក​ដាក់​ចានឆ្នាំង​១,​ តុ​ឈើ​១,​ម៉ូត​ទ័​រ​គ្រឿង​ឈើ​១​ឈុត​,​ ហង្ស​ទេ​ឈើ​១​។​មូលហេតុសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕