លោកអធិការខណ្ឌមានជ័យ ថ្លែងអំណរគុណ​បងស្រីរូបស្រស់ម្នាក់ ដែលបានធ្វេីជាបង្អែម​ប័រធម្មជាតិ ជូនបងប្អូនកងកម្លាំងបានញាំគ្រប់គ្នា ក្នុងពេលបំពេញភារកិច្ចអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍

!

រាជធានីភ្នំពេញ​ ៖ ការនគបាលខណ្ឌមានជ័យ បន្តអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដែលជាទិសដៅបទបញ្ជារបស់ថ្នាក់ដឹកនាំយ៉ាងប្រុងប្រយ័ត្នក្នុងការអនុវត្ត ដោយប្រព្រឹត្តទៅប្រកដដោយក្រមសីលធម៌របស់កងកម្លាំងមន្ត្រីអនុវត្តច្បាប់​ ។

ជាក់ស្ដែង​នៅយប់​ថ្ងៃទី០២ ខែមិថុនា​​ ឆ្នាំ​២០២០នេះ​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោក​វរសេនីយ៍ឯក​ ម៉េង​ វិមានតារា​ អធិការខណ្ឌមានជ័យ​ បានដឹកនាំកម្លាំងចម្រុះ​ បន្តចុះធ្វេីការអនុវត្ត​ច្បាប់ចរាចរណ៍​ផ្លូវគោកថ្មី និង​អនុក្រឹត្យ​ថ្មី​នេះ នៅចំណុចទល់មុខប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម លេីកំណាត់ផ្លូវជាតិលេខ២​ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការចូលរួម

លោកវរសេនីយ៍ឯក​ ម៉េង​ វិមានតារា​ អធិការខណ្ឌមានជ័យ​ បានថ្លែងប្រាប់ថា​ ការចុះដាក់គោលដៅយប់នេះ ធ្វេីឡេីងដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈម្មាធិការសុវតិ្ថភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម-ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទេីបកម្លាំងចម្រុះស្នងការនគរបាលរាជធានីភ្នំពេញ​ សហការជាមួយកម្លាំងអធិការដ្ខានខណ្ឌមានជ័យ​ បានចុះដាក់គោលដៅត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទីតាំងខាងលេី​ ប្រព្រឹត្តទៅប្រកដដោយក្រមសីលធម៌របស់កងកម្លាំងមន្ត្រីអនុវត្តច្បាប់​ ។

បេីតាមសម្ដីលោកវរសេនីយ៍ត្រី​ ជឹម​ សុភក្ត័​ អធិការរងទទួលផែនចរាចរណ៍​ បានឲ្យដឹងដែរថា នៅយប់នេះ​សង្កេតឃេីញថា​បងប្អូនប្រជាពលរដ្ឋ​មានការយល់ដឹង​ និងចូលរួមគោរពច្បារចរាចរណ៍កាន់តែច្រេីនឡេីង ហេីយពុំសូវមានអ្នកល្មេីសច្បាប់ចរាចរណ៍ប៉ុន្មានទេ​ ជាលទ្ឋផល​ក្នុងការត្រួតពិនិត្យ មានអ្នកបេីកម៉ូតូ​ក្នុងស្ថានភាពស្រវឹង​២នាក់ ដែលពិនិត្យរកឃេីញលេីសជាតិ​អាកុល​​ ចាប់ពី ០,៤០mg/l ឡើងទៅ គឺបានធ្វេីរបាយការណ៍បញ្ជូនខ្លួនទៅ​ការិយាល័យ​ចរាចរណ៍​ជេីងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីអនុវត្តតាមច្បាប់​ ។

លោកវរសេនីយ៍ឯក​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋចិត្តល្អគឺបងស្រីរូបស្រស់មានហ្វេសប៊ុកឈ្មោះ “Malen Sokunda” ដែលបានចំណាយពេលវេលា ដ៏មានតម្លៃធ្វើជាបង្អែម​ប័រធម្មជាតិ ជូនបងប្អូនកងកម្លាំងនគរបាលខណ្ឌមានជ័យទាំងអស់ បានញាំគ្រប់គ្នា ក្នុងពេលបំពេញភារកិច្ចអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ នាយប់នេះផងដែរ ។ គ្រប់គ្នាបានសរសើរថាឆ្ងាញ់ណាស់មេ ថ្ងៃណាមានទៀត សូម្បីលោកអធិការខណ្ឌ និងលោកអធិការរង​ ក៍សរសេីរថាឆ្ងាញ់ដែរ ។

សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា​ ដេីម្បីការពារអាយុជីវិតអ្នក និងអ្នកដ៏ទៃ សូមអរគុណ!!!​ ៕​ ដោយបងម៉េងយ