ភេទទី៣ ២នាក់ ត្រូវប៉ូលិសចាប់ឃាត់ខ្លួន ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈ និងប្រទូស្តកេរ្តិ៍ខ្មាស់ក្មេងប្រុស២នាក់ (បៀមប្រដាប់ភេទក្មេង បង្ខំឲ្យក្មេងរួមភេទតាមរន្ធគូទ) នៅចាក់អង្រែក្រោម​

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ឃាត់ខ្លួន បុរសភេទទី៣ ២នាក់ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីក្រុមគ្រួសារកុមារងគ្រោះ ពាក់ព័ន្ធម៉ូតូរបស់ខ្លួន ករណីរំលោភ សេពសន្ថវៈ និងប្រទូស្តកេរ្តិខ្មាស់ក្មេងប្រុស២នាក់ (បៀមប្រដាប់ភេទក្មេង បង្ខំឲ្យក្មេងរួមភេទតាមរន្ធគូទ) កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមាត់ស្រះចិញ្ចឹមត្រី (ច្រកអតីតឡឥដ្ឋ) ផ្លូវលំបេតុង ស្ថិតក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងឃាត់ខ្លួនបាន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវលំក្នុងភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យជាបុរសភេទទី៣ទាំងពីរនាក់ មានឈ្មោះ ទី១.ឈ្មោះ កុន រ៉ូវីនដូ(ហៅដា) ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ តុបតែង រោងការ ។ ទី២.ឈ្មោះ ហ៊ុន សុភ័ក្ភ្រ (ហៅម៉ាប់) ភេទប្រុស អាយុ៤២ឆ្នាំ មានទីតាំងនៅផ្ទះលេខ១៧៤២ ផ្លូវជាតិលេខ២ ក្រុម២០ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មុខរបរ តុបតែង រោងការ ។

បេីតាមប្រភពព័ត៌មានបានរៀបរាប់ពីដំណេីររឿងបានក្រុមការងារហង្សតូច​បានដឹងថា នៅមុនកើតហេតុ កាលពីល្ងាចថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមាត់ស្រះចិញ្ចឹមត្រី (ច្រកអតីតឡឥដ្ឋ) ផ្លូវលំបេតុង ស្ថិតក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម មានក្មេងប្រុសអាយុ១៣, ១៤, ១៥ឆ្នាំ ប្រមាណ១០ទៅ១៥នាក់ បាននាំគ្នាទៅងូតទឹកស្រះលេង ហើយក្រោយមកស្រាប់តែមានបុរសភេទទី៣ ២នាក់ ជិះម៉ូតូ២គ្រឿង ម្នាក់មួយគ្រឿង មកឈប់នៅមាត់ស្រះ រួចហៅឲ្យក្មេងៗឡើងគោកមកឲ្យលុយចាយ តែបែរជាយកទូរស័ព្ទថតប្រដាប់ភេទក្មេងប្រុសម្នាក់ ទេីបក្មេងៗទាំងនោះរត់ចុះងូតទឹកវិញទាំងអស់គ្នា រួចម្នាក់ឈ្មោះ ដា ដែលជាជនសង្ស័យបានចុះទៅក្នុងទឹកជាមួយក្មេងៗ រួចចាប់ប្រដាប់ភេទក្មេងៗលេងទាំងអស់គ្នា ក្រោយមកពួកគេក៏បាននាំគ្នារត់ឡេីងគោកទៅផ្ទះវិញរៀងៗខ្លួន។

លុះមកដល់ម៉ោង០៨:០០នាទីយប់ថ្ងៃខែឆ្នាំដដែល ក្មេងរងគ្រោះជាមួយមិត្តភក្កិសរុប៥នាក់ ទើបត្រឡប់មកពីដើរលេងនៅក្រុងតាខ្មៅវិញ ខណៈពេលដេីរមកដល់ចំណុចមាត់ស្រះទឹកខាងលើ បានជួបជាមួយបុរសភេទទី៣ ឈ្មោះដា និងឈ្មោះម៉ាប់ ចំណែកឯម្នាក់ទៀតមិនស្គាល់ឈ្មោះ បានមកចាប់ដៃខ្ញុំអូសទៅកៀនផ្លូវមានព្រៃរួចនិយាយថាឲ្យក្មេងទៅដេកជាមួយគ្នាខ្លួន ខ្លួនឱ្យ១៥ដុល្លារ តែក្មេងមិនព្រម ពេលនោះឈ្មោះ ដា បានចាប់អូសដៃចូលទៅក្នុងព្រៃ រួចចាប់សម្រាតខោក្នុង យកដៃលេងប្រដាប់ភេទក្មេងរងគ្រោះ ហេីយយកមាត់បៀមប្រដាប់ភេទ បណ្ដាលឱ្យមានចំណង់ផ្លូវភេទ ពេលនោះបុរសភេទទី៣ឈ្មោះ ម៉ៃ ជាអ្នកចាប់ដៃពីក្រោយខ្នង បានប្រលែងដៃ ហេីយទៅអូសដៃក្មេងរងគ្រោះម្នាក់ទៀតចូលព្រៃ។ ហេីយឈ្មោះ ដា បានទយគូទមកចំប្រដាប់ភេទក្មេងរងគ្រោះ រួចយកដៃម្ខាងចាប់ដៃក្មេង និងដៃម្ខាងទៀតចាប់ប្រដាប់ភេទក្មេង ឲ្យញាត់ចូលក្នុងរន្ធគូថរបស់ខ្លួន រហូតបានសម្រេច ទេីបមួយសន្ទុះក្រោយមកក្មេងនោះក៏រើរួចក៏នាំគ្នារត់ទៅផ្ទះអស់ទៅ។

លុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ ឈ្មោះមៀច បូរនី ដែលជាអ្នកជិតខាងក្មេងរងគ្រោះទាំងពីរនាក់នេះបានដឹងរឿង ក៏នាំម្ដាយជនរងគ្រោះទៅជួប អង្គការអង្គភាពការពារកុមារ CPU នៅក្បែរផ្សារស៊ីឡឹប ។ លុះមកដល់ម៉ោង១៤:០០នាទីយប់ថ្ងៃខែឆ្នាំដដែល ស្រាប់តែអ្នកជិតខាងបានជួបបុរសភេទទី៣ ទាំងពីរនាក់នោះ កំពុងដេីរតាមផ្លូវក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក៏នាំទៅប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ ធ្វេីការសាកសួរ និងនាំម្ដាយជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍ផងដែរ។

បច្ចុប្បន្ន បុរសភេទទី៣ទាំងពីនាក់ ត្រូវបានឃាត់បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីកសាងសុំណំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ដោយបងម៉េង