ស្រ្តីជាមន្រ្តីនគរបាលម្នាក់សម្រេចចិត្តធ្វើអត្តឃាត ក្នុងព្រៃចោលប្តីនិងកូន

ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅភូមិស្តុកកប្បាស ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
មន្រ្តីនគរបាលដែលសម្លាប់ខ្លួនឯងនេះមានឈ្មោះនងចាន់ ភេទស្រី អាយុ៥០ឆ្នាំ បំពេញការងារនៅការិយាល័យស្ថិតិ អត្តសញ្ញាណប័ណ្ណនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង រស់នៅភូមិឃុំកើតហេតុខាងលើ មានប្តីនិងកូន២នាក់។

បុរសជាប្តី បានប្រាប់សមត្ថកិច្ចឱ្យដឹងថា គាត់ពុំដឹងថាប្រពន្ធរបស់គាត់ទៅចងកសម្លាប់ខ្លួនតាំងពីពេលណានោះទេ ប៉ុន្តែគាត់ឆ្ងល់ថានៅព្រឹកនេះហេតុអ្វីបានជាប្រពន្ធរបស់គាត់មិនទៅធ្វើការដូចសព្វដង ហើយកាន់ខ្សែគោមួយកន្ទុយដើរចូលទៅក្នុងព្រៃក្រោយផ្ទះ ដែលគាត់ស្មានថាប្រពន្ធគាត់ទៅចងគោធម្មតា ។ គាត់និងប្រពន្ធមិនដែលមានទំនាស់គ្នានោះទេ មិនដឹងមូលហេតុអីបានជាទៅសម្លាប់ខ្លួនចោលកូន និង ប្តីបែបនេះទេ ។
សមត្ថកិច្ចធ្វើកោសល្យវិច័យរួចបានសន្និដ្ឋានថា ស្រី្តនគរបាលរូបនេះពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ៕