បុរសម្នាក់ត្រូវពលរដ្ឋចាប់ចងស្លាបសេកជាមួយដើមស្វាយ ក្នុងករណីលួចបេះផ្លែស្វាយ
ខេត្តកណ្តាល ៖ កាលពីថ្ងៃទី២៣ ឧសភា ឆ្នាំ២០២០ បុរសម្នាក់ត្រូវពលរដ្ឋចាប់ចងស្លាបសេកជាជាមួយដើមស្វាយ ក្នុងករណីលួចបេះស្វាយរបស់អ្នកស្រុកហើយត្រូវគេទាន់
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យឈ្មោះ រស់ ដួងរីដា អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិចុងព្រែក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។ ជនសង្ស័យម្នាក់នេះ កំពុងធ្វើសកម្មភាពលួចបេះផ្លែស្វាយជាច្រើនដើមបម្រុងច្រកចូលក្នុងការ៉ុង ក៏ត្រូវម្ចាស់ចំការឃើញទាន់នាំគ្នាចាប់ចងស្លាបសេកជាប់ដើមស្វាយតែម្តង ។
បន្ទាប់មកម្ចាស់ស្វាយក៏រត់មកប្តឹងសមត្ថកិច្ចឱ្យចាត់ការតាមផ្លូវច្បាប់ ។ ក្នុងករណីចាប់ចោរលួចបេះស្វាយនេះត្រូវបានអ្នកស្រុកលើកឡើងថា គ្រាន់តែចាប់ចងនឹងមែកស្វាយប៉ុណ្ណោះ មិនបានវាយដំធ្វើទារុណកម្មអ្វីនោះទេ ។