តាមរយះPage មូលនិធិមេត្តា-Charity fund ពឹងអោយអង្គភាព ហង្សតូចជួយចុះផ្សាយ ដោយភ្ជាប់ជាសារអំពាវនាវអំពីការខ្វះខាតដូចខាងក្រោម!!!

ខេត្តកំពត៖ ព្រះសង្ឃព្រះនាម សុមន ភិក្ខុ ស្ថាបនិក មូលនិធិ អំពាវនាវសប្បុរជនឧបត្ថម្ភតាមសទ្ធាជ្រះថ្លាដល់(វត្តភ្នំកូនឆ្កែ)ដែលស្ថិតនៅភូមិដូនតី ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត កំពង់មានការខ្វះខាតជាពិសេសវត្តនេះ ស្ថិតនៅដាច់ស្រយាលខ្លាំងមែនទែនក្នុងស្រុកឈូក ខេត្តកំពត មានព្រះសង្ឃគង់នៅប្រមាណ៣ព្រះអង្គនិងកូនសិស្ស ២នាក់ទៀត ព្រះសង្ឃមិនបានបិណ្ឌបាតទេរាល់ថ្ងៃ ចង្ហាន់ពេលខ្លះ ជាមួយទឹកត្រី ទឹកសុីអុីវក៏មាន ស្ករប៊ីចេងក៏ខ្វះខាតដែរ មិនមានបច្ច័យសម្រាប់ទិញឡើយ ជាវត្តប្រើម៉ាសុីនភ្លើង និងអាគុយសូឡា ដំបូលសាលាឆាន់ និងព្រះវិហារ ប្រក់ស័ង្កសី ធ្លុះធ្លាយស្ទើរគ្រប់ទីកន្លែង ពិបាកក្នុងពេលដែលមានភ្លៀងម្ដងៗ ព្រះសង្ឃ សឹងមិនកើត កន្ទេល ព្រំុចានឆ្នាំង ក៏មិនគ្រប់គ្រាន់ កង្ហារបាក់ស្លាប និងខូចអស់ជាច្រើន។

ថ្ងៃសីលឡើងពុទ្ធបរិស័ទ ទៅវត្ត បី បួននាក់ប៉ុណ្ណោះ ថ្ងៃខ្លះក៏គ្មាន ដោយសារតែមើលឃើញនូវភាពខ្វះខាតខ្លាំងបែបនេះហើយ សូមបវរណា អំពាវនាវដល់សប្បុរសជន ក្នុងនិងក្រៅប្រទេស ព្រះថេរានុថេរៈ លោកអ្នកសប្បុរសមេត្តា ចូលរួមឧបត្ថម តិចក្ដី ច្រើនក្ដី តាមរយៈមូលនិធិមេត្តា កុំបីអាក់ខានឡើយ
ដើម្បីលើកស្ទួយ ឧបត្ថម្ភ ក្នុងរដូវចូលព្រះវស្សាដើម្បីព្រះសង្ឃងាយស្រួលក្នុងការសិក្សារៀនសូត្រ និងជាបុញ្ញនិធិកប់ទុកក្នុងព្រះពុទ្ធសាសនារៀងអង្គ រៀងខ្លួន តរៀងទៅ។

👉ទំនាក់ទំនងឧបត្ថម្ភតាមរយៈលេខ 097 9857190/096 5920154 ឬ Page មូលនិធិមេត្តា-Charity fund
💕សូមអរព្រះគុណ និងអរគុណ

អាស្រ័យហេតុដូច្នេះ ប្រសិនបើមានញាតិញោមពុទ្ធបរិស័ទសប្បុរសជនក្នុងនិងក្រៅប្រទេសដែលមានសទ្ធាជ្រះថ្លាមុតមាំក្នុងវិស័យព្រះពុទ្ធសាសនា មេត្តាចូលរួមតាមកម្លាំងសទ្ធា។

សុខោ បុញ្ញស្ស ឧច្ចយោ ការសន្សំបុណ្យនាំមកនូវសេចក្តីសុខ។