រកឃើញសពម្នាក់ហើយ នៅបាត់ពីរនាក់ទៀត ករណីកាណូតបុកគ្នា
ខេត្តកំពង់ចាម៖ដោយបានការយកចិត្ដទុក្ខដាក់ពីអាជ្ញាធរ គិតត្រឹមម៉ោង ៤និង៣០ នាទីល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បានរកឃើញសពម្នាក់ឈ្មោះ ធីម ថាន អាយុ ៥២ឆ្នាំ អ្នកបាត់ខ្លួននៅសល់២នាក់ទៀត ទី១ ឈ្មោះ រិន ជា អាយុ ៥៣ឆ្នាំ ទី២ ឈ្មោះ ឡាង ប៉េងហ៊ត់ អាយុ ៣៣ឆ្នាំ ទាំង៣នាក់ រស់នៅភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្ដកំពង់ចាម ។ ( អាជ្ញារធរ និងក្រុមគ្រួសារ កំពុងរកបន្តទៀត )
ក្នុងឱកាសនេះដែរខ្ញុំព្រះករុណាអាត្មាភាព ព្រះបុណ្ណសោភ័ណ ជី សំណាង ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មធរអនុគណស្រុកកំពង់សៀម និងជាព្រះចៅអធិការវត្ដឥន្ទកោសី(កោះជ្រូក) និងព្រះគ្រូចៅអធិការវត្ដសំរិទ្ធិជ័យ ព្រមទាំងលោកស្រីជំទប់ទី១ឃុំកោះសំរោង បាននាំយកក្ដាមឈូសចំនួន ៣ ដែលជាសទ្ធាជ្រះថ្លាររបស់ :
. ឧបាសក ចាន់ ឡេង ឧបាសិកា អ៊ុំ គៀន ព្រមទាំងកូនចៅ
. លោក តេង គីមហេង អ្នកស្រី ហ្គេច គ្រុយ ព្រមទាំងកូនចៅ ម្ចាស់ហាងលក់ម៉ូតូហុងដា គីម ហេង ក្រុងកំពង់ចាម .
មកប្រគល់ជួនដល់ក្រុមគ្រួសារសពទាំង៣ ដើម្បីទុក្ខដាក់សព ។ សូមបញ្ជាក់ថា កាលពីម៉ោងប្រមាណ១០យប់ថ្ងៃទី១០ខែឧសភា ឆ្នាំ២០២០ កាណូតនេសាទបុកជាមួយកាណូតពលរដ្ឋលិចបាត់ខ្លួនបីនាក់ក្នុងទន្លេនៅស្រុកកំពង់សៀមបុរសចំនួនបីនាក់បានបាត់ខ្លួននិងប្រាំពីរនាក់ផ្សេងទៀតបានរួចផុតជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់លិចកាណូតដោយកាណូតនេសាទត្រីនិងកាណូតរបស់ពលរដ្ឋបានបុកគ្នា។ខណៈដែលកាណូតពលរដ្ឋត្រឡប់មកពីចូលរួមមង្គលការនៅត្រើយម្ខាងទន្លេមេគង្គរវាងឃុំកោះសំរោងនិងឃុំរំចេកស្រុកកំពង់សៀម ខេត្តកំពង់ចាម។