ឯកឧត្តម ស ថេត ពិតជាស្នងការគំរូម្នាក់ដែរធ្វើអោយមន្ត្រីថ្នាក់ក្រោម រំភើបចិត្តនិងទប់ទឹកភ្នែកមិនបាន

ភ្នំពេញ៖នៅថ្ងៃសៅរ៍ទី០៩ខែឧស
ភា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

បានចុះសួរសុខទុក្ខមន្ត្រីចំនួន៤រូប នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល មានជ័យ ទួលគោក និងសែនសុខ ដែលកំពុងសម្រាកព្យាបាលជំងឺ ។

មន្ត្រីគ្រប់រូបតែងតែត្រូវបានយកចិត្តទុកដាក់ និងចុះសួរសុខទុក្ខដោយផ្ទាល់ នៅពេលពួកគាត់ជួបបញ្ហា ។

ឯកឧត្តម ស ថេត បានបញ្ជាក់ និងណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ថា មិនត្រូវទុកមន្ត្រីណាម្នាក់ឱ្យនៅឯកការឡេីយ ខណ:ពេលដែលគាត់កំពុងមានបញ្ហា ឬមានជំងឺផ្សេងៗ ។

ក្នុងឱកាសនោះដែរឯកឧត្តមស្នងការ ក៏បានណែនាំដល់មន្ត្រីដែលមានជំងឺ ឲ្យយកចិត្តទុកដាក់ក្នុងការថែនាំសុខភាពឲ្យបានល្អ និងឲ្យមិត្តរួមការងារត្រូវឆ្លៀតពេលមកសួរសុខទុក្ខគាត់ឲ្យបានជាប្រចាំដេីម្បីជាការលេីកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់គាត់ ។ ជាមួយនោះដែរឯកឧត្តមស្នងការបាននាំយកថវិកា និងសម្ភារ:មួយចំនួនយកទៅផ្តល់ជូនមន្ត្រីទាំង៤រូបដែលកំពុងសម្រាកព្យាបាលជំងឺ ។

មន្ត្រីមានជំងឺទាំង ៤រូប បានបង្ហាញនូវទឹកចិត្តនិងអារម្មណ៍រំភេីប រីករាយយ៉ាងខ្លាំង ដោយបានឯកឧត្តមស្នងការបានចុះមកសួរសុខទុក្ខដោយផ្ទាល់ គាត់បានបញ្ជាក់ថាទាំងនេះហេីយជាការលេីកទឹកចិត្តដ៏ធំធេងដល់មន្ត្រីក្រោមឱវាទទាំងអស់ដែលកំពុងមានបញ្ហា និងមានជំងឺផ្សេងៗ ៕