កម្លាំងប្រឆាំងគ្រឿងញៀន សហការណ៍ ជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានបង្រ្កាបបុរសម្នាក់ពាក់ព័ន្ធករណីជួញដូររក្សាទុក នឹងដឹកជញ្ជូននូវសារធាតុញៀន
ខេត្តបាត់ដំបង៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២០និង១០នាទី ស្ថិតនៅក្នុងចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន រួមសហការណ៍ ជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បង្រ្កាបករណីជួញដូររក្សាទុក នឹងដឹកជញ្ជូននូវសារធាតុញៀន១ករណីក្នុងបទល្មើសជាក់ស្តែង។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ ប៊ុន សារិនកក្កដា ភេទប្រុសអាយុ៤៣ ឆ្នាំរស់នៅភូមិវត្តលៀប សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ICEចំនួន០១ថង់ ទម្ងន់១០០,១៨ក្រាម
២-អាវុធខ្លីចំនួន០១ដេីមប្រេីហ្កាស់បាញ់គ្រាប់កង់
៣-ទូរស័ព្ទដៃចំនួន០១គ្រឿង
៤-សៀវភៅបញ្ជីសម្រាប់ទូទាត់ចំនួន០១
៥-ដែកកេះចំនួន០២ជាសម្ភារ:សម្រាប់ជក់គ្រឿងញៀន។
ពេលនេះការិយាល័យជំនាញកំពុងសាកសួរស្រាវជ្រាវនិងរៀបចំបញ្ជូនទៅតុលាការដេីម្បីចាត់ការបន្តតាមផ្លូវច្បាប់៕