ចិនម្នាក់ត្រូវចិនដូចគ្នាបើករថយន្តដេញបុកព្រោះករណីចាប់ជំរិតកន្លងទៅ

ភ្នំពេញ​៖​កាលពីវេលាយប់ទាបភ្លឺឈានចូលថ្ងៃទី០៦ខែឧសភាឆ្នាំ
២០២០ ជនសង្ស័យជនជាតិចិនម្នាក់ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់ពី​ចាប់ជំរិត​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ត្រូវ​ជនរងគ្រោះ​ជា​ជន​ជាតិចិន​ដូចគ្នា​ប្រទះឃើញ​ហើយក៏​បើករថយន្ត​បុក​ឱ្យ​ដួល​រងរបួស​។​ករណីនេះ​កើតឡើង​ត្រង់ចំណុច​ជិត​កន្លែង​បូមទឹក​មាត់ទន្លេ​ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

​តាម​អ្នកបកប្រែ​បាន​រៀបរាប់ថា​ជនរងគ្រោះ​ជា​ជនជាតិ​ចិន​ហ្នឹង​បានដាក់​ពាក្យបណ្ដឹង​នៅ​ខាង​ចំការមន​ពីបទ​ចាប់ជំរិត​អស់​លុយ​ចំនួន​៣​ម៉ឺន​ដុល្លារ​ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់បាន​ថ្ងៃទី​១ម្នាក់ថ្ងៃទី២ខែឧសភា
​ម្នាក់ទៀត​។​បន្តបន្ទាប់​ក្រោយមក​ជនរងគ្រោះ​ប្រទះឃើញ​ជនសង្ស័យ​នៅ​ម្ដុំ​កោះ​ពេជ្រ​ហើយក៏​ជិះ​
​ឡាន​តាម​រហូតមកដល់​ចំណុចកើតហេតុ​ក៏បាន​កាក់​សួរនាំ​ត្រូវ​ជនសង្ស័យ​ទាញ​កាំបិត​ដេញ​ចាក់​ធ្វើឱ្យ​ជនរងគ្រោះ​បើករថយន្ត​ម៉ាក​(Starex ស្តារិច) ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BB-3926​បុក​ឱ្យ​រងរបួស​ជនសង្ស័យ​ម្នាក់​ដេក​ដួល​និង​ថ្នល់​។​
​ចំណែក​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​។​ក៏មាន​ជនសង្ស័យ​ពីរ​បីនាក់​ទៀត​បាន​ដក​កាំភ្លើង​បាញ់​មកលើ​ជនរងគ្រោះ​ត្រូវ​រថយន្ត​ស្តា​រិច​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AN-0299​បណ្ដាលឱ្យ​បែក​កញ្ចក់​ជា​របស់​ជនរងគ្រោះ​។​ដែល​រួចមក​រត់​ចូលទៅក្នុង​ផ្ទះ​វីឡា​ហើយ​បិទ​ភ្លើង​បិទទ្វារ​ជិត​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​។​
​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ដែល​ត្រូវបាន​ជនរងគ្រោះ​បុក​ឱ្យ​ដួល​យកមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ្រោយចង្វារ​ដើម្បី​សួរនាំ​និង​ឱ្យ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​។​ចំណែកឯ​ជនរងគ្រោះ​នៅក្នុង​រថយន្ដ​ស្រី​មួយ​ប្រុស​មួយ​គឺមាន​ការរង​របួស​ដោ​យ​សារ​តែ​បុក​ចំ​កៅអី​រថយន្ត​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​សួរនាំ​និង​ធ្វើ​កំណត់ហេតុ​បញ្ជូន​បន្តទៅ​អធិការដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕