ព្រះមុខរដ្ឋស្តីទី សម្រេចបញ្ចប់មុខតំណែង សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វីលៀម ហ្គាំង ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
ភ្នំពេញ ៖ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វីលៀម ហ្គាំង ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានឋានៈស្មើនឹង ទេសរដ្ឋមន្ត្រី ត្រូវបានព្រះមហាក្រត្ស បញ្ចប់មុខតំណែង ពីជាសមាជិក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ហើយ ។
យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃនេះ ទី៤ ខែឧសភា ឆ្នាំ២០២០នេះ បានត្រាស់បង្គាប់បរមនាម ចុះហត្ថលេខា ដោយប្រមុខរដ្ឋស្តីទីសាយ ឈុំ បានបញ្ចប់មុខតំណែងលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ៕