ព្រះតេជគុណឡុង ចន្ថា កុំឲ្យខូចតម្លៃព្រះពុទ្ធសាសនា សម្រេចចិត្ត លាចាកសិក្ខាបទ ដោយខ្លួនឯង ក្រោយបែកធ្លាយវីដេអូឆាតញ៉ែស្រីតាម Facebook ។
ក្រោយពីកោះហៅ ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ស្រុកអង្គរបូរី មកបកស្រាយរឿងមានទំនាក់ទំនងជាមួយស្រ្តីភេទរួចមកនៅរសៀល ថ្ងៃទី៤ ខែឧសភានេះ ភិក្ខុ ឡុង ចន្ថា បានធ្វើកិច្ចសន្យាថាខ្លួននឹងលាចាកសិក្ខាបទដើម្បីកុំឲ្យខូច តម្លៃព្រះពុទ្ធសាសនា។
តាមកិច្ចសន្យាដែលធ្វើឡើងនៅរសៀលថ្ងៃនេះ ភិក្ខុ ឡុង ចន្ថា បានសរសេរថាដោយកាលពេលថ្មីៗនេះមានសំឡេងបែកធ្លាយតាមហ្វេសប៊ុកជាមួយនឹងស្រ្តីម្នាក់ដែលនាំឲ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនានិងសង្គមជាតិ បើគិតជាទោសក្នុងព្រះវិន័យមិនដល់ថ្នាក់សឹកទេ ប៉ុន្តែដើម្បីកុំឲ្យខូចតម្លៃ ព្រះពុទ្ធសាសនាខ្លួនសុំលាចាកសិក្ខាបទនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។
ភិក្ខុ ឡុង ចន្ថា ក៏បានបញ្ជាក់ចុងក្រោយដែរថាការលាចាកសិក្ខាបទនេះ គឺដោយស្ម័គ្រចិត្តមិនបាន បង្ខិតបង្ខំអ្វីទាំងអស់៕