អគ្គស្នងការរងនគរបាលជាតិ ណែនាំ ៣ចំណុចដល់ការអនុវត្តច្បាប់ចរាចរណ៍
អគ្គស្នងការរងនគរបាលជាតិ ណែនាំ ៣ចំណុចដល់ការអនុវត្តច្បាប់ចរាចរណ៍
នៅរសលៀថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តម សេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានជម្រាបជូនលោកស្នងការរង និងលោកនាយការិយាល័យ ទាំង២៥រាជធានី.ខេត្តសូមអនុវត្តតាមការណែនាំដូចខាងក្រោម៖
១. ករណីយានយន្តមានបំពាក់ផ្លាកលេខ សូមកុំឃាត់ត្រួតពិនិត្យរកករណីល្មើសផ្សេងៗ ដោយអនុញ្ញាតអោយបន្តដំណើរជាធម្មតា
២. ករណីឆៀកផុតសុពលភាព សូមកុំឃាត់ពីន័យ ដោយអនុញ្ញាតអោយបន្តដំណើរជាធម្មតា ដើម្បីទុកពេលទៅធ្វើឆៀក
៣. ករណីមានប្រតិកម្មកើតនៅរាជធានី.ខេត្តណា សូមរាជធានី.ខេត្តនោះ ប្រតិកម្មឆ្លើយតបអោយបានទាន់ពេល ៕