បុរសម្នាក់រត់ចូលរថយន្ដបណ្ដាលឲ្យរថយន្ដបុកស្លាប់មួយរំពេច ដោយមិនដឹងមូលហេតុ
(ភ្នំពេញ) ៖ បុរសម្នាក់មិនដឹងថា មានវិបត្ដិអ្វីបានជាសម្រេចចិត្ដធ្វើអត្ដឃាតដោយរថយន្ដចូលរថយន្ដក្រឡុកស៊ីម៉ង កំពុងធ្វើដំណើរតាមផ្លូវបណ្ដាលឲ្យរថយន្ដបុកស្លាប់ភ្លាមៗមួយរំពេច ។ ហេតុការដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅ វេលាម៉ោង ៣ និង ៣០ នាទី រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅចំណុចលើផ្លូវ ថៃហ្គ័រ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
សាកសពជនរងគ្រោះមិនស្គាល់អត្ដសញ្ញាណនោះទេ ។ ដោយឡែកបុរសបើកបរ តៃកុងរថយន្តឈ្មោះ អុិន ផល្លី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ មានស្រុកកំណើរស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យ ដឹងថា មុនពេលកើតហេតុគេឃើញបុរស ម្នាក់ពក់អាវពណ៌ប៉ៃតងខ្ចី ស្លៀកក្រមា ពណ៌ ក្រហម ដើរដោយថ្មើរជើងតាមបណ្ដោយផ្លូវថៃហ្គ័រ ក្នុងទិសដៅពីត្បូងទៅជើង លុះដើរ មកដល់ចំណុចកើតហេតុខាងលើក៏បានរត់ចូ លរថយន្ដក្រឡុកស៊ីម៉ងមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 5A-2881 ដែលកំពុងធ្វើ ដំណើរស្របទិសជាមួយជនរងគ្រោះកំពុងដើរ ស្រាប់តែពេលនោះជនរងគ្រោះបានរត់ចូលរថយន្ដកំពុងតែបើកក្នុងល្បឿនលឿនបណ្ដាលឲ្យបុកនិងកិនជនរងគ្រោះស្លាប់មួយរំពេចនៅកន្លែងកើតហេតុតែម្ដង ។
ប្រភពបានបន្ដថា បន្ទាប់ពីកើតហេតុហើយយភ្លាមៗនោះ តៃកុងរថយន្ដត្រូវកម្លាំងនគរ បាលប៉ុស្ដិ៍រដ្ឋបាលព្រែកថ្មី ឃាត់ខ្លួនយកទៅសាកសួរ ។
បើតាមការបញ្ជាក់ពីតៃកុងរថយន្ដបានប្រាប់ ឲ្យដឹងថា ខណៈដែលខ្លួនកំពុងបើកបរក្នុងល្បឿនលឿន ស្រាប់តែពេល នោះក៏ឃើញជនរងគ្រោះបានរត់ចូលរថយន្ដរបស់ខ្លួន ប៉ុន្ដែដោយសារតែ ជាន់ហ្វាំងមិនទាន់ក៏បុកនិងកិនជនរងគ្រោះបណ្ដាលឲ្យស្លាប់បាត់បង់អាយុជីវិតតែម្ដង ។
បច្ចុប្បន្នជនរងគ្រោះត្រូវកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការវាស់វែង និង អូសរថយន្ដទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវ គោកនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ។ ដោយ ឡែកសាកសពជនរងគ្រោះត្រូវបានយកទៅតម្កល់នៅវត្ដទឹកថ្លា រងចាំក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕