បុរសជនជាតិចិនម្នាក់ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនសង្ស័យឆបោកលុយជិត៤មុឺនដុល្លា

ភ្នំពេញ : បុរសជនជាតិចិនម្នាក់កម្លាំងអាវុធហត្ថធ្វើការឃាត់ខ្លួនក្រោយពីទទួលបណ្ដឹងពីបុរសជនរងគ្រោះជាជនជាតិចិនដូចគ្នាសង្ស័យករណីឆបោកលុយជិត៤មុឺនដុល្លាបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងកម្លាំងនគរបាលចុះអន្តរាគមន៍ហេតុការកើតឡើង កាលវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៦ ខែ មេសា ឆ្នាំ ២០២០ នៅចំណុចអាគារដឹព្រីដផ្លូវ៧៨ក្រុម៧៨ភូមិ១៤សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ប្រភពព័ត៍មានពីនគរបាលបានអោយដឹងថាមុនកើតហេតុប្រជាពលរដ្ឋប្ដឹងថាមានបុរសជនជាតិចិនចាប់ចិនដូចគ្នាចងនៅចំណុចមុខអាគារដឹព្រីដផ្លូវ៧៨ក្រុម៧៨ភូមិ១៤សង្កាត់ទន្លេបាសាក់ក្រោយមកក៏បានដឹកនាំកម្លាំងចុះទៅកន្លែងកើតភ្លាមៗរួចក៏ឃើញបុរសជនជាតិចិនម្នាក់ដោយបុរសជនជាតិចិនចាប់ពិតប្រាកដមែនហើយក៏អោយនគរបាលចេះភាសាចិនសួរនាំដើម្បីរាយការណ៍ជូនថ្នាក់លើ

នគរបាលបន្តថាករណីខាងលើនេះជាការឆបោកពាក់ព័ន្ធរឿងវេរលុយជិត៤មុឺនដុល្លាសហរដ្ឋអាមេរិចតែជនរងគ្រោះជាអ្នកចាប់បុរសជនសង្ស័យជាជនជាតិចិនដូចគ្នាដែលជាបក្សពួកករណីឆបោកហើយជនរងគ្រោះគាត់បានដាក់ពាក្យបណ្ដឹងនៅកម្លាំងអាវុធហត្ថរាជធានីភ្នំពេញដោយរងចាំអាវុធមកយកទៅសួរនាំ ។ករណីខាងលើក៏មានកម្លាំងអាវុធហត្ថចុះមកដែរតែមអ្នកយកព័ត៍មានសួរមិនបានឆ្លើយតបថាករណីអ្វីអោយច្បាស់នោះទេគ្រាន់តែសុំធ្វលើការបន្តសិនរងចាំកសាងសំណុំរឿងចប់ចាំឆ្លើយប្រាប់ជាក្រោយទៀត