សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី ១ ល្បាតចាប់ជនសង្ស័យបានម្នាក់ ក្នុងចំណោមបក្សពួក២នាក់ គាស់ផ្ទះលួចម៉ូតូ

ភ្នំពេញ៖ កាលពីវេលាម៉ោង៣និង

៣០នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២០ ជនសង្ស័យចំនួន១ នាក់ ក្នុងចំណោមបក្សពួក២នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១

ចាប់ក្របួចត្រង់ចំណុចផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ  ជនសង្ស័យឈ្មោះ ឆាយវីរៈ ហៅឌី និងឈ្មោះខ្មៅ បានធ្វើសកម្មភាពគាស់សោផ្ទះរបស់ជនរងគ្រោះឈ្មោះ យ៉ាង យឿន មុខរបរ កាត់ដេរខោអាវ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ម្ចាស់ខាងលើចាក់សោរផ្ទះទុកចោលទៅលេងស្រុកកំណើត នៅឯខេត្តកណ្ដាល  ទើបជាឱកាសល្អជនសង្ស័យបានធ្វើសកម្មភាពគាស់ផ្ទះចូលលួចយកម៉ូតូមួយគ្រឿងម៉ាក Suzuki Smash V ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BN- 5899 ជនសង្ស័យខាងលើទើបតែចេញមកក្រៅបំរុងយកម៉តូចេញ តែត្រូវកម្លាំងសមត្ថកិច្ចល្បាតឃើញ មានការសង្ស័យ ធ្វើការត្រួតពិនិត្យ ឃើញមានដែកទំពក់មុខស្រួចចំនួនមួយដើមរាងអក្សរ អិច អិល(XL) និងកាំបិតមុខស្រួចដងឈើចំនួន១ដើមក្នុងខ្លួនរបស់ជនសង្ស័យឈ្មោះ ឆាយវីរៈហៅ ឌី ក៏ឃាត់ខ្លួនជនសង្ស័យរូបនេះមកធ្វើការសាកសួរតែម្តង ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ខ្មៅ បានរត់គេចខ្លួនបាត់ស្រមោល  ជនសង្ស័យឈ្មោះ ឆាយវិរះ ហៅឌី បានសារភាពថា ខ្លួនពិតជាបានគាស់ផ្ទះបំរុងលួចម៉ូតូពិតប្រាកដមែន ជាមួយជនសង្ស័យម្នាក់ទៀត ឈ្មោះ ខ្មៅ តែមិនបានសម្រេច។

ចំពោះជនរងគ្រោះឈ្មោះ យ៉ាង យឿន

ទៅលេងស្រុកកំណើតនៅ ភូមិជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល មិនអាចទំនាក់ទំនងបាននៅឡើយទេក្នុងរឿងហេតុខាងលើនេះ។ សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ១ កំពុងទាក់ទងទៅជនរងគ្រោះ ចំណែកជនសង្ស័យកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។ហង្ស តូច