ប្រភពច្បាស់ការប្រាប់ថា ថ្ងៃនេះទីតាំង​សង្វៀន​បញ្ជល់មាន់ដ៏ធំល្វឹងល្វើយប្រចាំខណ្ឌ​ច្បារអំពៅ និងបើកដំណើរការឡើងវិញ បន្ទាប់បង្ក្រាបបានមួយរយៈដ៏ខ្លី

(ភ្នំពេញ) ៖ បើយោងតាមប្រភពច្បាស់ការមួយ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីអាជ្ញាធរចម្រុះនៃខណ្ឌច្បារអំពៅ បានចុះបង្ក្រាបទីតាំងសង្វៀ ន​បញ្ជល់មាន់ដ៏ធំល្វឹងល្វើយប្រចាំខណ្ឌច្បារអំពៅ បានតែមួយរយៈយ៉ាងខ្លីប៉ុណ្ណោះ នឹងចាប់ផ្ដើមបើកដំណើរការវិញនៅថ្ងៃនេះ ដើម្បីទទួលស្វាគមន៍​ អតិថិជន​គ្រប់ទិស​ទី យ៉ាង​ល្អ​ប្រណីត ក្នុង​ការប្រព្រឹត្ត​អំពើ​ស៊ីសង​ស្ទើរគ្រប់​ប្រភេទ។

សូមបញ្ជាក់ថា ទីតាំង​ខាងលើ​នោះស្ថិតនៅ​ក្នុង​ដី​ឡូត៍​គ្មាន​លេខ ភូមិ​ចំពុះក្អែក១ សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ ។

គួររំលឹកថា កាលពី​ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០ ២០ អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ​បង្ក្រាបទីតាំង​សង្វៀន​បញ្ជល់មាន់​ដុះស្លែ​មួយ​កន្លែង ក្នុង
ប្រតិបត្តិ​ការនោះអាជ្ញាធរបាន​ចាប់រថយន្ត ៥គ្រឿង​, ម៉ូតូ ១៨គ្រឿង​, មាន់ជល់៣ក្បាល (រស់​), កៅអី​ជ័រ១០០ និង​ស៊ុម​សម្រាប់​ក្រុងមាន់ ៥៦ យក​ទៅ​ដាក់ទោស។

ចំណែក​មនុស្ស ជា​អ្នកលេង​ល្បែង និង ​ម្ចាស់​ទីតាំងបាន​ចាកចេញ​ពី​បនល្បែង​បញ្ជល់មាន់​នោះ មុន​សមត្ថកិច្ច​ទៅដល់ ដូចជា​ពួក​គេ​មានកូន​ក្រក​ប្រាប់​ពី​ដំណឹង​ជាស្រេច ទើប​អាជ្ញាធរ​មិន​អាច​ចាប់បាន​សូម្បីតែ​ម្នាក់ និង​រកមុខ​ម្ចាស់​ទីតាំង​មិន ឃើញ​ ។

ពលរដ្ឋបានលើកឡើងថា ល្បែងស៊ីសងនេះហើយដែលជាដើមចមនៃការ កើតមានអំពើ លួច , ឆក់ , ប្លន់ ។ ពលរដ្ឋបានលើកឡើងបន្ថែមទៀតថា ឯណាទៅគោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព ទាំង ៩ចំណុច ដែលរដ្ឋាភិបាលដាក់អោយអនុវត្តន៍នោះ ឬ មួយ ក៏ មានតែនៅលើស្លាកទេ ?

ពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាននឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសង ហ្គេមបាញ់ត្រីបែបនេះ បង្កភាពអសន្តិសុខ ដល់ប្រជាពលរដ្ឋក្នុងរាជធានី ភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែង ស៊ីសងនេះហើយគឺជា មូលហេតុនៃអំពើចោរកម្ម ។

មហាជនមានចម្ងល់ថា ហេតុអ្វីបានជាទីតាំង​សង្វៀន​បញ្ជល់មាន់ដ៏ធំល្វឹងល្វើយបិតបានតែមួយរយៈយ៉ាងខ្លីបែបនេះ?