អធិការនគរបាលខណ្ឌមានជ័យ មានការ ប្រុងប្រយ័ត្នខ្ពស់និងគិតគូពីសុខភាពអនាម័យដល់កងកម្លាំង ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩
ភ្នំពេញ ៖ ដោយមានការណែនាំពីឯកឧត្តមស ថេត អគ្គស្នងការរងនិងជាស្នងការនគរ បាលរាជធានីភ្នំពេញ អធិកានគរបាល ខណ្ឌមានជ័យ លោកវរសេនីយ៍ទោ ម៉េង វិមានតារា មានការប្រុងប្រយ័ត្នខ្ពស់និងគិតគូពីសុខភាពអនាម័យដល់កងកម្លាំង នៃ អធិការដ្ឋាននគរបាលខណ្ឌមានជ័យទាំង មូល មុនចូលបំរើការងារមានការត្រួតពិនិត្យ បានត្រឹមត្រូវ មិនត្រឹមតែប៉ុណ្តោះទេ កម្លាំង នគរបាលខណ្ឌបានបញ្ចេញកម្លាំង១០០% ។
ដើម្បីការពាររក្សាសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ យើងសង្កេតឃើញថាកងកំលាំងទោះមានការ នើយហត់ប្រថុយគ្រោះថ្នាក់យ៉ាងណាក៏សុខចិត្តលះបង់ប្រពន្ធកូនចេញមកខាងក្រៅផ្ទះដើម្បីបំពេញភារ កិច្ចតួនាទីរបស់ខ្លួន លោកអធិការខណ្ឌមាន ជ័យ ក៏មានការសំណូមពរដល់បងប្អូន មានការយោគយល់ដល់កងកម្លាំងពេលអនុវត្តច្បាប់ ឬ ចុះណែនាំរាល់ការជួបជំគ្នារបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ៕
Video ៖
អធិការនគរបាលខណ្ឌមានជ័យ មានការ ប្រុងប្រយ័ត្នខ្ពស់និងគិតគូពីសុខភាពអនាម័យដល់កងកម្លាំង ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩
Posted by សារព័ត៌មាន ហង្សតូច on Sunday, April 12, 2020