ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មកចែកជូនដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោទាំងអស់

នៅព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ .ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៩ៈ៣០នាទី លោកឧត្ដមសេនីយ៍ទោ លូ រ៉ាបូ ស្នងការរង ទទួលការងារដឹកនាំខណ្ឌដង្កោ បាននាំយកអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ថេតអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មកចែកជូនដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោទាំងអស់រួមមាន៖

+អធិការរង ១១នាក់ ក្នុង០១នាក់ ទទួលបានថវិកាចំនួន២០ម៉ឺនរៀល។

  +ប៉ុស្ដិ៍ ១២ប៉ុស្ដិ៍ ក្នុង ០១ប៉ុស្ដិ៍ទទួលបាន

   ទឹកក្រូច ០៦កេស

   ទឹកសុទ្ធ ០៦កេស

   មី ០២កេស

   ទឹកស៉ីអ៉ីវ ០២យួរ

   សាប៊ូ  ០៣កញ្ចប់

   ថវិកា ៥០ម៉ឺនរៀល។

   +ផ្នែក ១១ផ្នែក ក្នុង០១ផ្នែក ទទួលបាន៖

     ថវិកា ចំនួន ៣០ម៉ឺនរៀល

    ដោយឡែកផ្នែកអន្ដរាគមន៍ ទទួលបាន ៥០ម៉ឺនរៀល។

     ក្នុងឱកាសនេះដែរ លោកឧត្ដមសេនីយ៍ទោ លូ រ៉ាបូ ស្នងការរង ក៏បានយកអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ថេតអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញចំនួន៤០ម៉ឺនរៀលមកឧបត្ថម្ភដល់មន្ត្រីនគរបាលចរាចរណ៍០១នាក់ដែលរងគ្រោះថ្នាក់ចរាចរណ៍ ផងដែរ។