ចេញពីហាងផឹកសុី(DAV-សាច់អាំងទឹកកាពិ)បែរជាដកកាំភ្លេីង បាញ់រះជាច្រេីនគ្រាប់ ក្បែរប៉ុស្តិ៍ទឹកល្អក់២​រួចជិះគេចខ្លួនបាត់ស្រមោល មិនរំខានសមត្ថកិច្ច​ឡេីយ

(ភ្នំពេញ​)៖​ ជនសង្ស័យមួយក្រុមចេញពីហាងផឹកសុីក្បែរ​ប៉ុស្តិ៍ទឹកល្អក់២ បាញ់រះជាច្រេីនគ្រាប់ រួចជិះគេចខ្លួនបាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំង ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១១យប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចហាងផឹកសុីមួយកន្លែងយីហោ (DAV សាច់អាំងទឹកកាពិ) លេីកំណាត់ផ្លូវលេខ១៥៦ ចម្ងាយមិនដល់ ១៥០ម៉ែត្រ ​ពីស្នាក់ការប៉ុស្តិ៍​នគរបាលទឹកល្អក់ទី២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

ប្រភព័ត៌មានពីកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថានៅមុនពេលកេីតហេតុគេបានឃេីញជនសង្ស័យមួយក្រុមបានអង្គុយផឹកសុីក្នុងហាងផឹកសុីនៅក្បែរ​ប៉ុស្តិ៍ទឹកល្អក់២ខាងលេី​ ដោយមិនដឹងថាមានរឿងអ្វីទេ មួយសន្ទុះក្រោយមក ស្រាប់តែជនសង្ស័យបានចេញពីកន្លែងកេីតហេតុ ស្រាប់តែដកកាំភ្លេីង(មិនស្គាល់ម៉ាក​) យកមកធ្វេីសកម្មភាព បាញ់រះជាច្រេីនគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ​តែសំណាងល្អ មិនមានអ្នករងរបួសឡេីយ។ បន្ទាប់​ពីជនសង្ស័យបានធ្វេីសកម្មភាពបាញ់រួច​ ក៏នាំគ្នាជិះរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកេីតហេតុតែម្ដង ដោយមិនរំខា​ន​សមត្ថកិច្ចឡេីយ។

ករណីផ្ទុះអាវុធបាញ់បោះសេរីនេះ​មហាជនអាចសន្និដ្ឋានបានថា ៖ សមត្ថកិច្ចជំនាញ​ពិតជាអាចកំណត់មុខសញ្ញាបាន ខណៈទីតាំងក្នុងហាងដែលខ្មាន់កាំភ្លេីងចូលផឹកស៊ីយីហោ «DAV សាច់អាំងទឹកកាពិ» ប្រាកដជាមានកាមេរ៉ាសុវត្ថិភាព ហើយម្ចាស់ទីតាំងក៏អាចស្គាល់ជនដៃដល់ គ្រាន់តែអាចរក្សាការសម្ងាត់អោយសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៍ ប៉ះពាល់ដំណើរការនីតិវិធីស្រាវជ្រាវមុខសញ្ញា ។

បច្ចុប្បន្នក្រោយពេលកេីតហេតុ​ គេឃេីញកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ​ រួមទាំងកម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​ បានចុះទៅដល់តាំងកេីតហេតុខាងលេី រួចធ្វេីការប្រមូលសំបកគ្រាប់ និងសាកសួរម្ចាស់ហាងដេីម្បីកំណត់មុខសញ្ញា និងតាមចាប់ជនសង្ស័យខាងលេី​យកមក​ផ្តន្ទា​ទោសទៅតាមផ្លូវច្បាប់ផងដែរ ៕ ដោយ ៖ បងម៉េង