សង្វេគណាស់) បុរសម្នាក់ស្លាប់ កៀបជាប់ក្នុងកាបិនរថយន្ត ក្រោយក្រឡាប់ធ្លាក់ចូលប្រឡាយទឹក
សង្វេគណាស់) បុរសម្នាក់ស្លាប់ កៀបជាប់ក្នុងកាបិនរថយន្ត ក្រោយក្រឡាប់ធ្លាក់ចូលប្រឡាយទឹក
(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តធុនធំរេចង្កូតធ្លាក់ចូលប្រឡាយបណ្ដាលឱ្យកៀបជាប់តៃកុងរថយន្តស្លាប់យ៉ាងរន្ធត់ ហេតុការណ៍ដ៏រន្ធត់មួយនេះកើតឡើងនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវថៃហ្គឺរស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
.ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថាដំបូងគេឃើញរថយន្តដឹកដីធុនធំមួយគ្រឿងម៉ាកHyundaiពណ៌ប្រផេះពាក់ស្លាកលេខត្បូងឃ្មុំ 3A0732 បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែផ្ទុះកង់រថយន្តខាងមុខរេចង្កូតធ្លាក់ចូលប្រឡាយទឹកតែម្ដង ។