ពិតជាប្រពៃមែនបងស្រី សៀ មុី ប្រធានក្រុម ហ៊ុន ឡេ ដ៏ល្បីបានជួយឧបត្ថម្ភកាកបាទក្រហមខេត្តស្វាយរៀង
នៅថ្ងៃទី១០ខែមេសាឆ្នាំ២០២០ បងស្រី សៀ មុីប្រធានក្រុម ហ៊ុន លក់ ឡេ ដ៏ល្បីល្បាញម្នាក់ដែរតែងតែជួយសប្បុរសធម៌ក្នុងសង្គម
បានឧបត្ដម្ភថវិកានិងសម្ភារៈជូនដល់កាកបាទក្រហមខេត្តស្វាយរៀងគឺបានប្រគល់ជូនផ្ទាល់ដល់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ក្នុងនោះរួមមានថវិកាចំនួន៥០០០$
និងទឹកលាងដៃ១០០ដប Sprayកំចាត់មេរោគ១០០ដបម៉ាស និងអង្ករទឹកសុទ្ធ១ចំនួនធំ
យើងសង្កេតឃើញថាកន្លងមកបងស្រី សៀ មុី តែងតែជួយចែករំលែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រជាច្រើន ថ្ងៃនេះផងដែរ បងស្រីមានចិត្តសប្បាយរីករាយក្រៃលែងដែរបាន រួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ជំងឺកូវីដ១៩
ដែរកំពុងរីករាលដាលទូទាំងសកលលោក៕