នារីជនជាតិចិនម្នាក់ បានធ្លាក់លើពីអគារ Casa កម្ពស់១៩ជាន់ ចេញផ្សាយ ថ្ងៃទី 9 ខែ April ឆ្នាំ 2020

ភ្នំពេញ៖​ តាមប្រភពព័ត៌មានពីអ្នកធ្វើការនៅកន្លែងកើតហេតុ សុំមិនបញ្ចេញឈ្មោះ ថា គាត់បានឃើញនារីជនជាតិចិនរូបនេះ ដើរចុះឡើងៗ នៅវេរ៉ង់ដាជាន់ទី១៩ ដោយមុនពេលស្រី្ដរងគ្រោះធា្លក់ចុះមក គឺ ឮសំឡេងស្រែកខ្លាំងៗ ។

ប្រភព​ដដែល​បន្ត​ថា​ នារីជនជាតិចិនម្នាក់នោះ​ បានធ្លាក់ពីលេីអគារកម្ពស់១៩ជាន់ Casa នៅកោះពេជ្រ ខណ្ឌចំការមន នាវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃ​ទី៩ ខែមេសា ឆ្នាំ២០២០ នេះ ។

សូមបញ្ជាក់ថា​ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ កំពុងស្រាវជ្រាវ ដោយពុំទាន់បញ្ជាក់ថា ជាករណីឃាតកម្ម ឬ ការធ្វើអត្តឃាតខ្លួនឯង នោះទេ ៕