អបអរសាទរ! គិតត្រឹមព្រឹកនេះមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន៥នាក់ទៀត សរុបកើនដល់៦៣នាក់ និងរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន២នាក់បន្ថែមទៀត សរុបកើនដល់១១៧នាក់
អបអរសាទរ! គិតត្រឹមព្រឹកនេះមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន៥នាក់ទៀត សរុបកើនដល់៦៣នាក់ និងរកឃើញអ្នក
ឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន២នាក់បន្ថែមទៀត សរុបកើនដល់១១៧នាក់
អរគុណសម្រាប់ការឧបត្ថម្ភ(Sponsor) ជាអាហារគុយទាវ កាហ្វេ ស្វាយ និងសម្ភារៈផ្សេងៗទៀត ដល់កងទ័ពជួរមុខ ព្រោះពួកគាត់មិនអាចចេញក្រៅពីមណ្ឌលសុខភាពបានទេ! នេះក្រុមគ្រូពេទ្យជួរមុខវគ្គ២ សម្រាប់ក្រុមប្រយុទ្ធប្រឆាំង COVID-19 ដែលបន្តបេសកកម្មបន្ទាប់ក្រុមគ្រូពេទ្យជួរមុខវគ្គទី១ ជូនពរសុខភាពល្អ ជោគជ័យការងារ
ក្រុមគ្រូពេទ្យវគ្គទី២ ដែលមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចាត់តាំង មកពីមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនានា ក្នុងរាជធានីភ្នំពេញ បានចូលបំពេញការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចាប់ពីព្រឹកថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទី៣០ ។ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគ្រែ ចំនួន១០០ សម្រាប់ទទួលព្យាបាលជំងឺកូវីដ-១៩។
ថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន២នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ថ្មីមានចំនួនរហូតដល់៥នាក់ ធ្វើឲ្យចំនួនសរុបកើនដល់៦៣នាក់ និងកំពុងសម្រាកព្យាបាល៥៤នាក់ នៃអ្នកឆ្លងសរុបកើនដល់១១៧នាក់ បើគិតត្រឹមព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បើតាមការប្រកាសជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃនេះផងដែរ។ បន្ទាប់ពីរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០២នាក់ទៀត ធ្វើឲ្យចំនួនសរុបអ្នកឆ្លង នៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១១៧ករណី ដែល០២ករណីថ្មីនេះ គឺជាប្តីប្រពន្ធជនជាតិខ្មែរ២នាក់ ដែលប្តីមានមិត្តភក្ត្រ័ជាជនជាតិចិន ដែលចូលមកកម្ពុជា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ហើយបុរសជនជាតិចិនរូបនេះជាអ្នកឧស្សាហ៍ឡើងចុះកម្ពុជា ហើយបានចាកចេញទៅដល់ប្រទេសចិន នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ និងបានតេស្តឃើញវិជ្ជមានកូវីដ-១៩ នៅប្រទេសចិន។
ចំពោះបុរសជនជាតិចិននេះដែរ ក៏ត្រូវជាមិត្តប្រុសរបស់ស្ត្រីជនជាតិវៀតណាម ដែលតេស្តឃើញវិជ្ជមានកូវីដ-១៩ ក្នុងសេចក្តីប្រកាសម្សិលមិញដូចគ្នា ហើយបច្ចុប្បន្ន ២នាក់ប្តីប្រពន្ធជនជាតិខ្មែរ និងស្ត្រីជនជាតិវៀតណាមរូបនោះ ត្រូវបានដាក់អោយសម្រាកព្យាបាលនៅមជ្ឈមណ្ឌលសុខភាពចាក់អង្រែក្រោម ។
អ្នកជាសះស្បើយទាំង៥នាក់រួមមាន៖ ទី១,ទី២.បុរសជនជាតិបារាំង០២នាក់៖ បុរសអាយុ៦៣ឆ្នាំ និងបុរសអាយុ៦៧ឆ្នាំ ជាអ្នកទេសចរបារាំង បានសម្រាកព្យាបាល នៅសណ្ឋាគារក្នុងក្រុងព្រះសីហនុ បានជាសះស្បើយ ដោយទទួលបានការធ្វើតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក។ ពួកគេកំពុងដាក់នៅបន្ទប់ដាច់ដោយឡែកក្នុងសណ្ឋាគារ ដើម្បីរង់ចាំជើងហោះហើយត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។
ទី៣.បុរសជនជាតិខ្មែរ អាយុ៣៦ឆ្នាំ នៅរាជធានីភ្នំពេញ ជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសជប៉ុន បានជាសះស្បើយ ទទួលបានការធ្វើតេស្តអវិជ្ជមាន២លើក ត្រូវអនុញ្ញាតឲ្យចាកចេញពីមណ្ឌលសុខភាព ចាក់អង្រែក្រោម។ ទី៤.ស្ត្រីជនជាតិខ្មែរ អាយុ៣៧ឆ្នាំ នៅរាជធានីភ្នំពេញ ជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសបារាំង បានជាសះស្បើយ ដោយទទួលបានលទ្ធផល អវិជ្ជមាន២ដង ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោម។ ទី៥.បុរសជនជាតិខ្មែរ អាយុ២៨ឆ្នាំ នៅរាជធានីភ្នំពេញ (ជាអ្នករកស៊ីមានមិត្តិភ័ក្ត្រចេញចូលនៅច្រកប៉ោយប៉ែត្រច្រើន) បានជាសះស្បើយ ដោយទទួលលទ្ធផលតេស្ត អវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោម។ កែសម្រួលដោយបងម៉េង