. អគ្គីសនីខេត្តបាត់ដំបង ឆ្លៀតពេលប្រជាពលរដ្ឋកំពុងតែពិបាក ក្នុងជីវភាពប្រចាំថ្ងៃដោយសារវីរុសខូវីត19 ហើយមកក្តៅក្រហាយដោយសារភ្លើងទៀតអោយប្រជាពលរដ្ឋមិនខឹងយ៉ាងមុិច

ចាប់តាំងពីមានមេរោគកូវីត19 កើតឡើង រហូតមក ទល់នឹង ពេលនេះ មាន ប្រជាពលរដ្ឋ និង មន្ត្រីរាជការ ជា ច្រើន ដែល រស់នៅក្នុង ខេត្តបាត់ដំបង បានធ្វើ ការរិះគន់ យ៉ាងខ្លាំងទៅលើ អង្គភាព អគ្គិសនី ខេត្តបាត់ដំបង ដោយសារតែ ការផ្គត់ផ្គង់ ចរន្ត អគ្គីសនីមិនមានភាពប្រក្រតី គឺមិនបាន ស្ថិតស្ថេរ ដល់ ការប្រើប្រាស់ របស់ ពួកគាត់ ព្រោះ ភ្លើង ដាច់ ជាញឹកញាប់

ជាក់ស្តែង នៅក្នុង អំឡុងពេលដែលមានមេរោគកូវីត 19 នេះ ការផ្គត់ផ្គង់ ចរន្ត អគ្គិសនី នៅក្នុង ខេត្ត បាត់ដំបង មានការ រអាក់រអួលខ្លាំង មែនទែន ស្រប ពេលដែល សីតុណ្ហភាព កំពុង លោត ឡើង យ៉ាង ខ្ពស់ គួរឲ្យ ព្រួយបារម្ភ រហូត ធ្វើឲ្យប្រជាពលរស់នៅ ក្នុងខេត្ត ពិសេស គឺ ប្រជាពលរដ្ឋ មិនអាច នៅ សំងំ ក្នុងផ្ទះ បាន

ដោយឡែក ម្ចាស់ អាជីវកម្ម មួយចំនួន ដូចជា ផ្ទះសំណាក់ នឹងប្រជាពលរដ្ធ ដែលរស់នៅក្នុងខេត្តបាត់ដំបង មានការខឹងសម្បារយ៉ាងខ្លាំង ទៅលេីអគ្គីសនីខេត្តបាត់ដំបងដោយសារតែភាពមិនប្រក្រតីគីឡូភ្លើងឡើងខ្លាំងមួយគុណជាពីរដោយសាពួកគាត់កាត់បន្ថយការប្រើប្រាស់តែបែជាអស់ច្រើនលើសដើម ចំណែក អាហារដ្ឋាន និង ភោជនីយដ្ឋាន ស្ទើរ គ្រប់ ទីកន្លែង បាន រអ៊ូរទាំ អំពី បញ្ហានេះ ដែរ ព្រោះគីឡូភ្លើងរបស់ពួកគាត់អស់ច្រើនជាងខែមុនៗដាច់តែម្តង។

ពាក់ព័ន្ធ នឹង បញ្ហា នេះដែរ លោក សុខ ហួត ប្រធាន អង្គភាព អគ្គិសនី ខេត្ត បាត់ដំបង មិនបាន លើក ឡើង បញ្ជាក់ ប្រាប់ ទូរទស្សន៍CNTV ONLINE យើងបានទេដោយហេតុថាតេទៅមិនលើក ការរិះគន់ ពី សំណាក់ មន្ត្រីរាជការ និង ប្រជាពលរដ្ឋ នៅតែ បាញ់ឆ្ពោះ ទៅ អង្គភាព អគ្គិសនី បាត់ដំបង ដដែល ព្រោះ គេ គិតថា នេះ គឺជា ភារកិច្ច របស់ អង្គភាព ពលរដ្ឋ ជា អ្នក ជាវ ភ្លើង យកទៅប្រើប្រាស់ ដូច្នេះ គេ ដឹង តែ ថា ធ្វើយ៉ាងណា ឲ្យ មាន ចរន្ត ប្រើប្រាស់ គ្រប់គ្រាន់ រាល់ថ្ងៃ ប៉ុណ្ណោះ ឯការ លក់ ចរន្ត របស់ អង្គភាពលើសពី បន្ទុក របស់ខ្លួន គឺជា កំហុស របស់ អង្គភាព ខ្លួនឯង តែ ប៉ុណ្ណោះ ដូច្នេះ ពួក គាត់ បានស្នើ សុំឲ្យ អង្គភាព ពិនិត្យឡើងវិញព្រោះនេះ ជាពេលដែលមានមេរោគកូវីត19ផង រដូវក្តៅ ផងប្រជាពលរដ្ឋ កំពុងជួបការលំបាកខ្លាំងបែជាមន្រ្តីអគ្គីសនីខេត្តបាត់ដំបងមិនយកចិត្តទុក្ខដាក់ចំពោះប្រជាពលរដ្ធគឺគិតតែគៀបសង្កត់នឹងប្រមូលលុយទៅវិញ៕ បងប្អូនប្រជាពលរដ្ធក្នុងខេត្តបាត់ដំបងស្នេីរអោយឯកឧត្តម ងួន រតនះ អភិបាលនៃអភិបាលខេត្តជួយមេីល លោក សុខ ហួត ប្រធានអគ្គីសនីខេត្តបាត់ដំបងផងក្រែង គាត់ដេកលក់មិនបានដឹងថាភ្លេីងខែនេះឡេីងមួយជាពីគ្រប់តែផ្ទះប្រជាពលរដ្ធទូរទាំងខេត្តបាត់ដំង កាលរិយ័យនិពន្ធ