ឃាត់ខ្លួនបុរសម្នាក់ដែលបង្ហោះហ្វេសប៊ុក គំរាមសម្លាប់ថ្នាក់ដឹកនាំ និងញុះញង់ឲ្យមានការរើសអើង ព្រមទាំងជេរប្រមាថអង្គព្រះមហាក្សត្រ
- ដឹ
សៀមរាប៖ នគរបាលខេត្តសៀមរាប បានស្រាវជ្រាវរហូតឈានដល់ចាប់ខ្លួនបុរសម្នាក់ដែលបង្ហោះហ្វេសប៊ុក គំរាមសម្លាប់ថ្នាក់ដឹកនាំ និងញុះញង់ឲ្យមានការរើសអើង ព្រមទាំងជេរប្រមាថអង្គព្រះមហាក្សត្រ។
មន្ត្រីនគរបាលខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននេះ ឈ្មោះ អាត់ អេង ឬ សេន អាត អាយុ៣៦ឆ្នាំ មុខរបរជាងភ្លើង និងម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃលប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយកដ្ឋានជំនាញ សហការជាមួយផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលមានការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនជាអ្នកអនុវត្តនីតិវិធី ហើយមានការសម្របសម្រួលពីសំណាក់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។