កម្លាំងនគរបាលស្រុកកណ្តាលស្ទឹងធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់តាមដីការតុលាការ
ខេត្តកណ្តាលៈ
ថ្ងៃអង្គារ៍១៥កើតខែចេត្រឆ្នាំកុរឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៧ខែមេសា ឆ្នាំ២០២០
ការស្រាវជ្រាវនិងបង្ក្រាបចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្ដាល។
ករណី៖ ការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន របស់តុលាការខេត្តកណ្ដាល។នៅថ្ងៃទី០៦.០៤.២០២០វេលា
ម៉ោង២២និង៤៥នាទី ចំណុចភូមិដូនវង្សឃុំ ទ្រាស្រុកកណ្ដាលស្ទឹងខេត្តកណ្តាល កម្លាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រាឃាត់ខ្លួន ០១នាក់
ជនជាប់ចោទ៖
១-ឈ្មោះ សំរ៉ុង មឿន ភេទប្រុស អាយុ ១៩ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិដូនវង្សឃុំទ្រាស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល
-ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៖៧១៧ចុះថ្ងៃទី៣០ខែ១២ ឆ្នាំ ២០០៩ របស់លោកហួត ហ៊ាង ចៅក្រមស៊េីបសួរ នៃសាលាដំបូងខេត្តកណ្តាល
ពីបទ៖ លួច(មិនរាងចាល)
ប្រព្រឹត្តនៅភូមិត្រពាំងបារគូឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលកាលពីថ្ងៃទី១៨ខែតុលាឆ្នាំ ២០១៩ ។
ករណីនេះសមត្ថកិច្ច បន្តចាត់ការតាមនីតិវិធី៕