ក្រោយប្រកាសផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរ, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចអោយបុគ្គលិកស្ថាប័នរដ្ឋ និងឯកជនទាំងអស់តម្រូវអោយធ្វើការងារធម្មតាវិញ
(ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន សម្តេចតេជោ បានប្រកាសផ្អាកប្រារពពិធីបុណ្យចូលឆ្នាំខ្មែរ ហើយអោយបុគ្គលិកស្ថាប័នរដ្ឋ និងឯកជនទាំងអស់តម្រូវអោយធ្វើការងារធម្មតាវិញ ចំណែករដ្ឋាភិបាលយើងនឹងផ្តល់ថ្ងៃឈប់សំរាក៥ថ្ងៃវិញនៅពេលក្រោយ។
គួររំលឹកថា នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលធ្វើឡើងទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ៕