បុរសជាជនជាតិចិនម្នាក់អង្គុយស្លាប់លើសាឡុងក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ សង្ស័យមានជំងឺគាំងបេះដូង

ភ្នំពេញ៖នៅវេលាម៉ោង៩.៣០ នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២០ មានករណីបុរសដែលជាជនជាតិចិន អង្គុយស្លាប់លើសាឡុង សង្ស័យមានជំងឺគាំងបេះដូង ទីតាំងស្ថិតនៅក្នុងបុរីពិភពថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនជាតិចិនដែលរស់នៅជាមួយគ្នាបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះ អាយុ៥៥ឆ្នាំ មុខរបរ គឺជាមេម៉ៅការសំណង់ រស់នៅក្នុងបុរីពិភពថ្មីនេះប្រហែល៤ ឆ្នាំហើយ ។

តាមសមត្ថកិច្ចជំនាញកោសល្យវិច័យបានឲ្យដឹងថាមូលហេតុនៃការស្លាប់គឺដោយសារជនរងគ្រោះជក់បារីនិងផឹកស្រាច្រើន ទើបបណ្ដាលឱ្យដាច់សរសៃឈាមបេះដូង អង្គុយស្លាប់លើសាឡុងក្នុងផ្ទះតែម្ដង។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកោសល្យវិច័យបានបញ្ជាក់ថា បុរសខាងលើស្លាប់ដោយសារដាច់សរសៃឈាមបេះដូង សាកសពត្រូវបានយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យដើម្បីរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយ មីដា