ទំនងទ្រាំលែងបាន ចាំអាជ្ញាធរបង្ក្រាបយូរពេក អ្នកភូម១០០នាក់ជាង លើកគ្នា​វាយ​កម្ទេច​ផ្ទះ​ហ្គេ​ម​បាញ់​ត្រីខ្ទេច នៅខណ្ឌឬស្សីកែវ

ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ដែល​ជា​កន្លែង​លួចលាក់​ជួញដូរ​និង​ប្រើប្រាស់ ​គ្រឿ ង ញៀ ន ​យ៉ាង​ដុះ​ស្លែ​២​កន្លែង ត្រូវ​បាន​អ្នក​ភូមិ​ ផ្ទុះ​ហិ ង្សា ​នាំ​គ្នា​វាយ​កម្ទេច​ចោល ដោយសារ​តែ​ទីតាំង​នោះ​បង្កើត​ឱ្យ​មាន​ល្បែងស៊ីសង ធ្វើ​ឱ្យ​កើត​អំពើ​ចោរកម្ម​លួចឆក់ ប្លន់​នៅ​ក្នុងភូមិ ហើយ​បែរជា​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ​មិន​បង្ក្រាប នៅ​ចំណុច​ផ្ទះ​បើក​ហ្គេ​ម​បាញ់​ត្រី ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មីនា អ្នក​ភូមិ​ប្រមាណ​ជាង​១០០​នាក់​ក៏​បាន​បន្ត​នាំ​គ្នា​ផ្តិច​មេដៃ​ប្តឹង​ផង​ដែរ ។