ដោយសាររោគឆ្លងCOVID-19 ក្រសួងអប់រំ យុវជននិងកីឡាប្រកាសអនុវត្តវិស្សមកាលតូចមុនកាលកំណត់
រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជននិងកីឡានៅថ្ងៃនេះបានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពី ការអនុវត្តវិស្សមកាលតូចមុនកាលកំណត់ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ។
ការចេញសេចក្ដីប្រកាសព័ត៌មាននេះដោយយោងតាមរបាយការស្ថានភាព រាតត្បាតនៃជម្ងឺឆ្លងCOVID-19របស់អង្គការសុខភាពពិភពលោក និងថ្មីៗនេះកម្ពុជាក៏បានរកឃើញអ្នកផ្ទុកវីរុសឆ្លងCOVID-19 ជាបន្តបន្ទាប់ផងដែរ ។